ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានថា ពិភពលោក កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកសង្គ្រាមលោកលើកទី៣
ភាពតានតឹងរវាងរុស្ស៊ីនិងលោកខាងលិច បានឡើងដល់កម្រិតខ្ពស់បំផុត ដោយថ្មីៗ មេដឹកនាំវិមានក្រឹមឡាំងលោកវ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងវាយប្រហារប្រទេសអ៊ុយក្រែន ឆ្លើយតបទៅលោក ចូ បៃដិន ដែលបើកដៃឲ្យរដ្ឋាភិបាលទីក្រុងកៀវ ប្រើមីស៊ីលអាមេរិក បាញ់ចូលដីរុស្ស៊ី ហើយពេលនេះឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំចក្រភពអង់គ្លេសលោក Andrey Kelin ព្រមានថា ពិភពលោក កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកសង្គ្រាមលោកលើកទី៣ហើយ។

ថ្លែងប្រាប់ SKY NEWS កាលពីថ្ងៃសៅរ៍ទី២៣ខែវិច្ឆិកាឆ្នាំ២០២៤ លោក Kelin លើកឡើងថា រុស្ស៊ីកំពុងឈរលើផ្លូវផ្ទុះសង្គ្រាមជាមួយមហាអំណាចនុយក្លេអ៊ែរ ពាក់ព័ន្ធការគាំទ្រជាបន្តបន្ទាប់របស់អាមេរិក បារាំង និងអង់គ្លេស លើអ៊ុយក្រែន។ ពេលនេះ ចក្រភពអង់គ្លេសបាន ចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ក្រោយមីស៊ីល Storm Shadow របស់ខ្លួន វាយប្រហារគោលដៅនៅក្នុងប្រទេសរុស្ស៊ី។
លោកសង្កត់ធ្ងន់ថា «ជាការពិត ចក្រភពអង់គ្លេស បានចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមនេះ ព្រោះថា អ៊ុយក្រែន មិនអាចបាញ់មីស៊ីលនេះបានឡើយ បើគ្មានណាតូ ឬយោធាអង់គ្លេស ហើយសហរដ្ឋអាមេរិក ក៏អ៊ីចឹងដែរ ពួកគេបានសម្រេចចិត្តបើកការវាយប្រហារទាំងនេះ ដោយធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ហើយវាអាចឈានដល់ប៉ះទង្គិចគ្នារវាងមហាអំណាចនុយក្លេអ៊ែរ»។
ការព្រមាននេះកើតឡើងមួយថ្ងៃបន្ទាប់ពី លោក វ្ល៉ាឌីមៀរ ពូទីន ប្រកាសថា ឃ្លាំងផ្ទុកមីស៊ីលបាលិស្ទិកល្បឿនលឿន «ដែលមិនអាចទប់ទល់បាន» របស់ទីក្រុងមូស្គូ គឺរួចរាល់អស់ហើយសម្រាប់ការប្រើប្រាស់។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិកាលពីថ្ងៃសុក្រ លោក ពូទីន បានផ្ញើការព្រមានដ៏ខ្លាំងក្លាមួយទៅកាន់លោកខាងលិចថា «គ្មាននរណាម្នាក់នៅលើពិភពលោកមានអាវុធបែបនេះទេ» ហើយថា លោកនឹងចាប់ផ្តើមផលិតមីស៊ីល Oreshnik ក្នុងទ្រង់ទ្រាយធំ។
បុរសខ្លាំងរុស្ស៊ី បន្តថា «មិនយូរមិនឆាប់ប្រទេសឈានមុខគេផ្សេងទៀតក៏នឹងទទួលបានពួកវាផងដែរ យើងដឹងថាពួកវាកំពុងស្ថិតក្រោមការអភិវឌ្ឍ។ ឥឡូវយើងមានប្រព័ន្ធនេះ ហើយវាពិតជាសំខាន់ណាស់»។
លើសពីនេះ រុស្ស៊ី ក៏គំរាមវាយប្រហារទឹកដីប្រទេសប៉ូឡូញ ដែលជាសមាជិកអង្គការណាតូផងដែរ ព្រោះតែនៅទីនោះ អាមេរិក ទើបតែបើកមូលដ្ឋានទ័ពថ្មី ហើយទង្វើបែបនេះ កាន់តែធ្វើឲ្យមានហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមលោក ក្រោយដឹងថា អាមេរិក ប្រុងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយឲ្យអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


