ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមលោក ក្រោយដឹងថា អាមេរិក ប្រុងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយឲ្យអ៊ុយក្រែន
ឆ្លើយតបទៅសេចក្តីរាយការណ៍ថាសហរដ្ឋអាមេរិក ជិតឈានដល់កិច្ចព្រមព្រៀងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ JASSM ឲ្យអ៊ុយក្រែនដើម្បីអាចវាយចូលកាន់តែជ្រៅទៅក្នុងប្រទេសរុស្ស៊ីនោះ, រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានព្រមានទីក្រុងវ៉ាស៊ីនតោនកុំលលេងជាមួយបន្ទាត់ក្រហមរបស់ទីក្រុងមូស្គូឲ្យសោះព្រោះ សកម្មភាពនេះគឺគ្រោះថ្នាក់ខ្លាំងណាស់ អាចឈានដល់ផ្ទុះសង្គ្រាមលោកលើកទី៣ទៀតផង។

លោក Lavrov ប្រាប់អ្នកកាសែត Pavel Zarubin ថា «ខ្ញុំមិនភ្ញាក់ផ្អើលទេដែលអាមេរិក ឆ្លងកាត់បន្ទាត់ដែលពួកគេកំណត់ដោយខ្លួនឯង ប៉ុន្តែពួកគេគួរតែយល់ថា ពួកគេកំពុងលេងជាមួយខ្សែក្រហមរបស់យើងហើយ ពួកគេមិនគួរធ្វើបែបនេះទេ។ ពួកគេក្លាហានមែន ហើយមេដឹកនាំអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ប្រាកដជាដឹងរឿងនេះដែរ»។
ស្របពេលជាមួយគ្នានោះ អ្នកការទូតកំពូលរបស់រុស្ស៊ីរូបនេះ ក៏ព្រមានអាមេរិកជាលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍ផងដែរថា បើផ្ទុះសង្គ្រាមលោកលើកទី៣មែន វាមិនមែនប្រយុទ្ធតែនៅទ្វីបអឺរ៉ុបទេ។

ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកក្នុងប្រទេសអ៊ុយក្រែននៅចុងខែកុម្ភៈឆ្នាំ២០២២មក ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានព្រមានលោកខាងលិចម្តងហើយម្តងទៀត កុំពាំងផ្លូវរុស្ស៊ីដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោកឲ្យសោះ។
ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត មិនដែលខ្វល់ហើយនៅតែបង្កើនផ្តល់ជំនួយយោធាជាបន្តបន្ទាប់ដល់អ៊ុយក្រែន ជាពិសេសជួយជារថក្រោះ មីស៊ីលទំនើប ថែមទាំងយន្តហោះចម្បាំង F-16 ទៀតផង។
មិនត្រឹមប៉ុណ្ណឹង អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov ក៏ប្រកាសដែរថា រុស្ស៊ីចាប់ផ្តើមពិនិត្យឡើងវិញនូវគោលការណ៍នុយក្លេអ៊ែររបស់ខ្លួនហើយ ដោយសារតែលោកខាងលិច គំរាមកំហែងខ្លាំងពេក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ថា ការព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ របស់លោក ត្រាំ ពិតជាត្រឹមត្រូវណាស់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


