ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះដឹកទំនិញ បុកផ្ទះប្រជាជននៅជិតព្រលានយន្តហោះក្នុងតំបន់អឺរ៉ុបខាងកើត
យន្តហោះដឹកទំនិញប្រភេទ Boeing 737 របស់ក្រុម DHL ដំណើរការដោយក្រុមហ៊ុន Swiftair បានធ្លាក់ដោយបុកផ្ទះមួយនៅជិតអាកាសយានដ្ឋាន Vilnius ប្រទេសលីទុយអានី ដោយបណ្តាលឱ្យមនុស្សម្នាក់ ស្លាប់និងម្នាក់ទៀតរងរបួស។ យោងសេចក្តីរាយការណ៍នានា។ ប៉ុន្តែ សេចក្តីរាយការណ៍របស់ Delfi បានឲ្យដឹងថា មានមនុស្ស៤នាក់នៅលើយន្តហោះរូមទាំងពីឡុត២រូបផង។

សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ LRT របស់ប្រទេសលីទុយអានី បានឱ្យដឹងថា មនុស្សពីរនាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុនេះ ប៉ុន្តែម្នាក់ក្នុងចំណោមពួកគេបានស្លាប់នៅពេលក្រោយមក។ យន្តហោះនោះបានហោះទៅបុកផ្ទះពីរជាន់នៅជិតអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុង Vilnius ។
អាជ្ញាធរអាកាសយានដ្ឋានលីទុយអានីបានកំណត់អត្តសញ្ញាណយន្តហោះនេះជាយន្តហោះដឹកទំនិញ របស់ក្រុមហ៊ុនទទួលបញ្ញើទំនិញដ៏ល្បី DHL ដែលធ្វើដំណើរពីទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម X បានឲ្យដឹងថា ក្រុមសង្គ្រោះបន្ទាន់ កងកម្លាំងពន្លត់អគ្គីភ័យបានទៅដល់កន្លែងកើតហេតុភ្លាមៗ។
ទិន្នន័យតាមដានការហោះហើរពី FlightRadar24 ដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Associated Press បានបង្ហាញថា យន្តហោះបានបត់ទៅភាគខាងជើងនៃអាកាសយានដ្ឋាន Vilnius ដោយត្រៀម សម្រាប់ការចុះចត មុនពេលធ្លាក់នៅចម្ងាយជាង ១,៥គីឡូម៉ែត្រពីផ្លូវរត់ក្នុងអាកាសយានដ្ឋាន។
ហេតុការណ៍ធ្លាក់យន្តហោះនេះបានកើតឡើងមុនម៉ោង៥និង៣០នាទីព្រឹកម៉ោងក្នុងស្រុក ប៉ុន្តែនៅមិនទាន់ដឹងមូលហេតុនៅឡើយ។ លក្ខខណ្ឌអាកាសធាតុនៅពេលនោះ ជិតចុះត្រជាក់ខ្លាំង ដោយមានពពកក្រាស់បាំងថ្ងៃរះ និងមានខ្យល់បក់ក្នុងល្បឿនប្រហែល៣០គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្រុមហ៊ុន DHL Group ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។
យន្តហោះនេះត្រូវបានដំណើរការដោយក្រុមហ៊ុន Swiftair ដែលជាអ្នកម៉ៅការនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញដែលមិនអាចទាក់ទងបានភ្លាមៗ។
យន្តហោះប្រភេទ Boeing 737 មានអាយុ៣១ឆ្នាំ ដែលជាអាយុដែលអ្នកជំនាញអាកាសចរណ៍ចាត់ទុកថាចាស់ជាង ប៉ុន្តែមិនមែនជារឿងចម្លែកសម្រាប់យន្តហោះដឹកទំនិញនោះទេ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


