ព័ត៌មានអន្ដរជាតិ
លីទុយអានី រិះគន់បណ្តាប្រទេសខ្លះក្នុងអឺរ៉ុប ខ្វះការសាមគ្គី ដែលមិនព្រមបង្កើនកញ្ចប់ថវិកាជួយ អ៊ុយក្រែន និង ណាតូ
នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន AFP នៅក្នុងទីក្រុង Vilnius កាលពីថ្ងៃព្រហស្បតិ៍ទី១៤ ខែឧសភា រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Kestutis Budrys បានរិះគន់ចំៗដល់បណ្តាប្រទេសមួយចំនួននៅអឺរ៉ុប ដែលមិនបានចំណាយថវិកាឲ្យបានគ្រប់គ្រាន់ ដើម្បីគាំទ្រអ៊ុយក្រែន និងពង្រឹងអង្គការណាតូ។
លោក រដ្ឋមន្ត្រី បាននិយាយថា «ខ្ញុំមិនឃើញមានផ្លូវណាផ្សេង ក្រៅពីការដើរទៅមុខជាមួយនឹងទំនាក់ទំនងក្នុងអង្គការណាតូដ៏រឹងមាំ ដើម្បីបង្ហាញថា យើងមានសាមគ្គីភាពគ្នានោះទេ»។ លោកបានបន្ថែមដោយសំដៅទៅលើបណ្តាប្រទេសនៅតំបន់អឺរ៉ុបខាងត្បូង តែមិនបានបញ្ជាក់ឈ្មោះប្រទេសណាមួយចំៗឡើយ ថា «យើងឃើញថា មិនមែនគ្រប់ប្រទេសទាំងអស់នៅអឺរ៉ុប សុទ្ធតែបានយកចិត្តទុកដាក់ខ្ពស់ចំពោះការទទួលខុសត្រូវមួយនេះនោះឡើយ»។

ស្ថិតនៅខ្សែត្រៀមជួរមុខភាគខាងកើតរបស់ណាតូ ប្រទេសលីទុយអានីបានក្លាយជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានទ្រង់ទ្រាយធំពីសំណាក់រុស្ស៊ីក្នុងឆ្នាំ២០២២។ ប្រទេសដែនកោះបាល់ទិក ដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់សហភាពសូវៀតមួយនេះ បានវិនិយោគរហូតដល់ទៅ ៥.៤ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនទៅលើវិស័យការពារជាតិ ដែលជាកម្រិតមួយខ្ពស់ជាងគោលដៅ ៥ ភាគរយរបស់ណាតូសម្រាប់ប្រទេសជាសមាជិកដែលត្រូវសម្រេចឲ្យបានត្រឹមឆ្នាំ២០៣៥។
លោក Budrys បានថ្លែងថា៖ «កញ្ចប់ថវិកាដែលយើងកំពុងចំណាយនេះ គឺមានទំហំធំបំផុតនៅក្នុងចំណោមសមាជិកអង្គការណាតូទាំងអស់ និងនៅក្នុងពិភពលោកសេរីទាំងមូល»។
កាលពីដើមសប្តាហ៍នេះ មេបញ្ជាការកំពូលរបស់ណាតូ គឺឧត្តមសេនីយ៍ Alexus Grynkewich នៃកងទ័ពអាកាសអាមេរិក បានកោតសរសើរប្រទេសលីទុយអានីថា ជា «គំរូដ៏អស្ចារ្យមួយដែលគួររៀនសូត្រតាម» ជុំវិញការរួមចំណែកលើវិស័យការពារជាតិ។
លីទុយអានីបានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចការពារជាតិទូទាំងអឺរ៉ុប ដោយបានក្លាយជាប្រទេសទីពីរបន្ទាប់ពីប៉ូឡូញ ក្នុងការចុះហត្ថលេខាលើកម្មវិធីកម្ចីរបស់អឺរ៉ុប ដោយបែងចែកថវិកាជាង៦.៣ ពាន់លានអឺរ៉ូ (៧.៣៥ ពាន់លានដុល្លារ) ទៅឲ្យវិស័យយោធារបស់ខ្លួន និងបានអនុញ្ញាតឲ្យមានការដាក់ពង្រាយកងពលតូចនៃកងទ័ពអាល្លឺម៉ង់ចំនួន ៤,៨០០ នាក់ជាអចិន្ត្រៃយ៍នៅលើទឹកដីរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ លោក Budrys បានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះមិនអាចជំនួសឲ្យសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិកបានឡើយ។ វិធានការសន្តិសុខរបស់អឺរ៉ុបគឺ «ជាធាតុផ្សំដ៏សំខាន់មួយក្នុងការបំពេញបន្ថែមឲ្យអង្គការណាតូ ប៉ុន្តែមិនមែនជាការមកជំនួសណាតូនោះទេ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
២៦ ប្រទេស ចេញមុខគាំទ្រឲ្យបើកច្រក Hormuz ឡើងវិញ និងត្រៀមប្រើកម្លាំងបោសសម្អាតមីន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


