ព័ត៌មានអន្ដរជាតិ
វៀតណាមជាប់ឈ្មោះជាប្រទេសនាំចេញដ៏កំពូលមួយលើពិភពលោក
អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានឱ្យដឹងថា វៀតណាមជាប់ចំណាត់ថ្នាក់ទី ២៣ ក្នុងចំណោមប្រទេស កំពូលៗចំនួន ៣០ ដែលនាំមុខគេលើការនាំចេញ ក្នុងឆ្នាំ ២០២៣ ជាឆ្នាំដែល WTO បានកត់ត្រាពីការធ្លាក់ចុះ ៥ ភាគរយ នៃការនាំចេញជាសកល មកត្រឹម ២៣,៨ ទ្រីលានដុល្លារ ធៀបនឹងឆ្នាំ ២០២២។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

វៀតណាមបាននាំចេញសរុបជាទឹកប្រាក់ ៣៥៤ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៣ ដោយរួមចំណែកប្រមាណ ១,៥ ភាគរយលើការនាំចេញសរុបរបស់សកល។ ទោះយ៉ាងណាក៏ដោយ តម្លៃនេះបានធ្លាក់ចុះ ៤,៦ ភាគរយ (ប្រហែល ១៧,០៤ ប៊ីលានដុល្លារ) បើធៀបនឹងឆ្នាំ ២០២២។
វិស័យដែលវៀតណាមបានកត់ត្រាពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់រួមមាន ទូរស័ព្ទ និងគ្រឿងបន្លាស់ វាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ផលិតផលឈើ គ្រឿងម៉ាស៊ីន គ្រឿងឧបករណ៍ និងគ្រឿងបន្លាស់ផ្សេងៗ និងសារធាតុគីមី និងផលិតផលគីមី ជាដើម។
យ៉ាងណាមិញ វៀតណាមក៏បានមើលឃើញផងដែរ ពីកំណើននៃការនាំចេញតាមវិស័យមួយចំនួន ដូចជា ផ្លែឈើ និងបន្លែ យានយន្ត និងគ្រឿងបន្លាស់ អង្ករ និងគ្រាប់ស្វាយចន្ទី ជាដើម។

ភាពខ្លាំងនៃការនាំចេញរបស់វៀតណាម ត្រូវបានអ្នកជំនាញគូសភ្ជាប់ទៅនឹងកត្តាជាច្រើន រួមទាំងកំណើននៃផលិតផលនាំចេញ គួបផ្សំនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគីផ្សេងៗ ដែលវៀតណាមមានជាមួយប្រទេសជាច្រើនលើពិភពលោក។
ប៉ុន្តែ ការធ្លាក់ចុះនៃការនាំចេញសរុបរបស់វៀតណាមក្នុងឆ្នាំ ២០២៣ គឺជារូបភាពដូចគ្នាដែលប្រទេសចំនួន ២០ ក្នុងចំណោមប្រទេសកំពូលៗ ៣០ បានជួបប្រទះ ដែលវាជាលទ្ធផលនៃរបាំងពាណិជ្ជកម្មសកល ដែលបណ្ដាលមកពីកំណើននៃវិធានការពាណិជ្ជកម្មបែបការពារនិយម។
ទោះបីជាបែបនេះក៏ដោយ ចិននៅតែបន្តជាប្រទេសនាំចេញកំពូលរបស់ពិភពលោក ដោយក្នុងឆ្នាំ ២០២៣ ប្រទេសនេះបាននាំចេញសរុបជាទឹកប្រាក់ ៣,៤ ទ្រីលានដុល្លារ ដោយលើសការនាំចេញរបស់អាមេរិក ប្រមាណ ១,៤ ទ្រីលាន ដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


