ព័ត៌មានអន្ដរជាតិ
ទីក្រុងសេអ៊ូល ជួបប្រទះព្រឹលធ្លាក់ខ្លាំងបំផុត បំបែកកំណត់ត្រាខែវិច្ឆិកា
នៅថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ ទីក្រុងសេអ៊ូល បានជួបប្រទះព្រឹលធ្លាក់ខ្លាំង ១៦.៥សង់ទីម៉ែត្រ ដែលនេះជាកម្រិតខ្ពស់បំផុត មិនធ្លាប់មានសោះក្នុងកំណត់ត្រាប្រចាំខែវិច្ឆិកា។

បើងាកទៅមើលកំណត់ត្រាចាស់វិញ កាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ១៩៧២ ទីក្រុងសេអ៊ូល ត្រូវរងការវាយប្រហារដោយព្រឹលធ្លាក់ខ្លាំងក្នុងកម្រិតត្រឹម ១២.៤ សង់ទីម៉ែត្រប៉ុណ្ណោះ ដូច្នេះកំណត់ត្រានេះត្រូវបានបំបែកហើយ។
តាមការចុះផ្សាយរបស់សារព័ត៌មាន YNA, នៅថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ រដ្ឋធានីនៃប្រទេសកូរ៉េខាងត្បូង ត្រូវបានគ្របដណ្តប់ដោយព្រឹលធ្លាក់យ៉ាងធ្ងន់ធ្ងរជាទីបំផុត ដែលគ្រប់គ្នាមិនធ្លាប់ឃើញសោះក្នុងរយៈពេលជាង៥០ឆ្នាំមកនេះ។

ដោយសារតែសភាពធ្ងន់ធ្ងរបែបនេះហើយ ទើបរដ្ឋបាលឧតុនិយមកូរ៉េ «KMA» បានចេញការព្រមានឲ្យពលរដ្ឋទាំងឡាយ បញ្ចៀសការធ្វើចរាចរណ៍តាមយានយន្តលើដងផ្លូវបើចាំបាច់ ហើយផ្អាកធ្វើសកម្មភាពនៅក្រៅផ្ទះជាបណ្តោះអាសន្នសិន ជាពិសេសត្រូវប្រយ័ត្នដើមឈើឬមែកឈើបាក់។
មិនត្រឹមប៉ុណ្ណឹង KMA ចេញសេចក្តីប្រកាសឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះប៉ុន្មានថ្ងៃខាងមុខ ព្រឹលកម្រិត២០សង់ទីម៉ែត្រ អាចនឹងធ្លាក់នៅទូទាំងរដ្ឋធានីតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ាគីស្ថាន ជួបព្យុះព្រឹលដ៏កម្រ សម្លាប់មនុស្ស៣៥នាក់ ភាគច្រើនជាកុមារ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


