កីឡា
លោក Oleg Starynskyi សរសើរលោក Conor Nester ដឹកនាំបឹងកេត
បឹងកេត ស្ថិតក្រោមការដឹកនាំគ្រូបង្វឹកថ្មីលោក Conor Nester នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមខ្លាំង ភ្នំពេញក្រោន វេលាម៉ោង៧យប់ ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងសប្តាហ៍ទី១៤ ខេមបូឌានព្រីមៀរលីគ។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនបានកោតសរសើរភាពល្អប្រសើរ និងកែប្រែរបស់ បឹងកេត ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Conor Nester ដែលជាអតីតគ្រូបង្វឹករបស់ព្រះខ័នរាជស្វាយរៀង។

លោកបានលើកឡើងថា ៖«បន្ទាប់ពីលោក Conor Nester ចូលដឹកនាំ យើងឃើញថា បឹងកេតមានការប្រែប្រួលមួយចំនួន។ នេះជាភាពរីកចម្រើនមួយនៅក្នុងបាល់ទាត់កម្ពុជាដែលមានគ្រូបង្វឹកល្អ។ គាត់ជាគ្រូបង្វឹកមានគុណភាព។ កាលពីជើងទី១ បឹងកេត លេងការពារក្រោម៥ ប៉ុន្តែនៅពេលលោក Conor ចូលមកកាន់ គឺផ្លាស់ប្តួរមកលេងការពារ៤។ កីឡាករខ្លះមានឱកាសលេង កីឡាករខ្លះមិនមានឱកាស ហើយកីឡាករខ្លះកំពុងរីកចម្រើន»។

លោកបានបន្តថា ៖«ជារួម ខ្ញុំគិតថា ជារឿងល្អសម្រាប់បឹងកេត ព្រោះគ្រូមានគុណភាព ហើយយើងមើលឃើញគឺមិនមែនជាការប្រកួតងាយស្រួល នៅពេលពួកគេលេងជាមួយវិសាខា និងស្វាយរៀង ដោយលទ្ធផល ២-១ ឬ ១-០ គឺតានតឹងមែនទែន ហើយពួកគេមានឱកាសតាមស្មើទៀតផង។ ខ្ញុំមើលឃើញ បឹងកេត មានការកែលំអច្រើនពេលលេងជាមួយគិរីវង់។ ជាពិសេសនៅវគ្គទី១ បឹងកេត លេងបានល្អមែនទែន»។

កាលពីជើងទី១ បឹងកេត បានចាញ់ ភ្នំពេញក្រោន ដោយលទ្ធផល ១-២ នៅទឹកដីរបស់ភ្នំពេញក្រោន។ ភ្នំពេញក្រោនជាក្រុមតែមួយគត់ដែលមិនទាន់ស្គាល់បរាជ័យឡើងក្នុងរដូវកាលនេះដោយបានឈ្នះ១១ និងស្មើ១ កំពុងឈរលើកំពូលតារាងពិន្ទុលីគ៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


