ព័ត៌មានជាតិ
ក្មេងប្រុសម្នាក់បានស្លាប់ ក្រោយពីជនម្នាក់ចាប់អាក
ជនតិរិច្ឆានម្នាក់ចាប់ក្មេងប្រុសទើបតែអាយុជាង ១ឆ្នាំអា.កស្លាប់ភ្លាមៗ ខណៈពេលកំពុងរត់លេខមុខផ្ទះ រួចដុតផ្ទះកំទេចចោល និងព្យាយាមអា.សម្លាប់ខ្លួនឯក ប៉ុន្តែមិនបានសម្រេច ត្រូវបានកម្លាំងសមត្ថកិច្ចចុះប្រតិការបង្ក្រាបតែម្តង ។
ករណីអំពើឃាតកម្មដ៏សាហាវយង់ឃ្នងនេះ បានកើតឡើង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ឃាតកដៃដល់មានឈ្មោះ អៀង រ៉ាដូ ភេទប្រុស អាយុ ៤៦ឆ្នាំ ត្រូវបានកម្លាំងនគរបាលចុះអត្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គីភ័យ និងគ្រាប់បែកផ្សែងទើបឃាត់ខ្លួនបាន ។ បន្ទាប់ជនល្មើសដុតផ្ទះចោល និងព្យាយាមអា.កសម្លាប់ខ្លួនតាមក្រោយ ។
នគរបាលបានបញ្ជាក់ថា ក្មេងរងគ្រោះ ដែលត្រូវឃាតកសាហាវឃោរឃៅចាប់អា.កនោះសម្លាប់មានឈ្មោះ ភួង សុណាន់ ភេទប្រុស អាយុជាង ១ឆ្នាំ ខណៈពេលដែលកំពុងរត់លេងមុខផ្ទះ ។
នគរបាលបន្ថែបថា ក្រោយពេលសម្លាប់ជនរងគ្រោះជនល្មើសបានយកកាំបិតផ្គាក់រត់ចូលផ្ទះបិតគន្លឹះទ្វារ ដោយបានដុតផ្ទះ និងយកកាំអា.កខ្លួនឯង ។
ក្រោយពីកើតហេតុភ្លាមៗលោក សរ សុពុត្រា អភិបាលរង ខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងចុះប្រតិបត្តិការប្រើរថយន្តអគ្គីភ័យបាញ់ពន្លត់ភ្លើង និងប្រើគ្រាប់បែកផ្សែងរហូតឃាត់ខ្លួនជនល្មើសបាន ។
បច្ចុប្បន្នជនល្មើសត្រូវបានបញ្ជូនមកកាន់ស្នងការនគរបាលខេត្តដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។
អត្ថបទ៖ ភួង រដ្ឋា
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត