Connect with us

ព័ត៌មានអន្ដរជាតិ

ការ​ប៉ះ​ទង្គិច​គ្នា​ខាង​និកាយ​សាសនា​អ៊ីស្លាម​​​នៅ​ប៉ាគីស្ថាន​​បណ្តាល​​​ជាង​​​១៣០​នាក់​ស្លាប់​

បានផុស

នៅ

ការប៉ះទង្គិចគ្នាខាងនិកាយសាសនានៅក្នុងស្រុក Kurram ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថានកំពុងបង្ក​ហិង្សា​​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ បើទោះបីជាមានបទឈប់បាញ់គ្នាមួយបាន​សម្រេច​​កាលពីចុងសប្តាហ៍មុនក៏ដោយ ខណៈចំនួនអ្នកស្លាប់ឥឡូវនេះមានលើសពី​១៣០​នាក់​។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


មន្ត្រីក្នុងតំបន់បាននិយាយថា តំបន់ ​Kurram នៅជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន គឺជាចំណុច​ដ៏​តានតឹងមួយ​ផ្នែកនិកាយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ពួក​គេ​បាន​ហក់​ចូល​ទៅ​ក្នុង​រលក​នៃ​ការ​វាយ​ប្រហារ​ថ្មី​មួយ​កាល​ពី​ខែ​មុន នៅ​ពេល​ដែល​ការ​ប៉ះ​ទង្គិច​រវាង​ក្រុមនិកាយស៊ុននី (Sunnis) និងនិកាយស៊ីអ៊ីត (Shias ​ឬ​ Shiite) បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់។

មន្ត្រីរដ្ឋបាលស្រុក បានឲ្យដឹងថា មនុស្ស​១៣៣​នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីសប្តាហ៍មុន ខណៈរដ្ឋបាល​ស្រុក និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេង​ទៀត​បាន​ផ្ដួចផ្ដើម​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​រវាង​សហគមន៍​ទាំង​ពីរ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយល្អនៅឡើយ​។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក្រុមរដ្ឋាភិបាលប៉ាគីស្ថានបានសម្រុះសម្រួលកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលប្រាំពីរថ្ងៃរវាងគូប្រជែងទាំងពីរនេះ​។ អាជ្ញាធរខេត្តបានដាក់ចំនួនអ្នកស្លាប់ចំនួន ៩៧នាក់ ដោយមនុស្ស៤៣ នាក់បានស្លាប់នៅក្នុងការវាយប្រហារដំបូង នៅពេលដែលខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើអ្នកបើកបរភាគច្រើនជា​​អ្នក​កាន់​សាសនា​និកាយស៊ីអ៊ីត ហើយអ្នកផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចសងសឹក។

(រូបភាព៖ PTI)

គួរបញ្ជាក់ថាក្រុមប្រដាប់អាវុធនិកាយស៊ីអ៊ីត និងនិកាយស៊ុននី បានចូលរួមក្នុងការប្រជែងគ្នារវាងកុលសម្ព័ន្ធ និងនិកាយអស់រយៈពេលជាច្រើនទសវត្សរ៍ជុំវិញជម្លោះដីធ្លី និងជម្លោះក្នុងតំបន់ផ្សេងទៀតនៅ Kurram ជាយូរមកហើយ ។

ពាក់ព័ន្ធបញ្ហានេះអភិបាលខេត្ត Khyber Pakhtunkhwa លោក Ali Amin Khan Gandapur បានទៅទស្សនាតំបន់នេះកាលពីថ្ងៃសៅរ៍សម្រាប់ការជួបជុំគ្នាដ៏ធំនៃក្រុមព្រឹទ្ធាចារ្យ និងមេដឹកនាំកុលសម្ព័ន្ធ។ លោក Gandapur បាននិយាយថា «អ្នកណាក៏ដោយដែលកាន់អាវុធនឹងត្រូវចាត់ទុកជាភេរវករ ហើយជោគវាសនារបស់ពួកគេនឹងក្លាយជាភេរវករ» ខណៈកងកម្លាំងសន្តិសុខនឹងនៅតែស្ថិតនៅក្នុងតំបន់នោះដើម្បីបង្ក្រាបអំពើហិង្សានេះ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម