ព័ត៌មានអន្ដរជាតិ
សិង្ហបុរី នឹងលក់ឧបករណ៍ជួសរកមេរោគអេដស៍ឲ្យប្រជាជនយកទៅតេស្តដោយខ្លួនឯង
ឧបករណ៍ធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯង នឹងត្រូវដាក់លក់នៅតាមឱសថស្ថានលក់រាយនៅក្នុងប្រទេសសិង្ហបុរី ចាប់ពីចុងខែមករាឆ្នាំ២០២៥ខាងមុខ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី។

ក្រសួងសុខាភិបាលសិង្ហបុរី បានប្រាប់ថា ការធ្វើដូច្នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនលទ្ធភាពទទួលបានការធ្វើតេស្តមេរោគអេដស៍នៅក្នុងសហគមន៍ និងលើកទឹកចិត្តឲ្យមានការធ្វើតេស្តជាប្រចាំ។
ការណែនាំ គឺសម្រាប់មនុស្សពេញវ័យគ្រប់រូប ដែលត្រូវធ្វើតេស្តយ៉ាងហោចណាស់ម្តងក្នុងមួយជីវិតរបស់ពួកគេ ដោយមិនគិតពីកត្តាហានិភ័យ។ ចំណែកឯអ្នកដែលមានដៃគូរួមភេទច្រើន គួរតែទៅធ្វើតេស្តមេរោគអេដស៍ជាទៀងទាត់រៀងរាល់៣ទៅ៦ខែម្ដង ខណៈពេលដែលអ្នកដែលមានហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍ គួរតែធ្វើតេស្តឲ្យបានញឹកញាប់ និងទៅជួបអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីពិភាក្សាពីជម្រើសសម្រាប់វិធានការបង្ការ។
នៅឆ្នាំ២០២៣ សិង្ហបុរីបានរកឃើញអ្នកជំងឺអេដស៍ថ្មីចំនួន ២០៩ករណី កើនឡើងបន្តិចបន្តួចជាងឆ្នាំ២០២២ ដែលមាន ២០២ករណី៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


