សេដ្ឋកិច្ច
កម្ពុជា-អាល្លឺម៉ង់រួមគ្នាជំរុញការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប
លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើលិខិត Letter of Intent រវាងក្រុមការងារជំរុញការនាំចេញ និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ ដើម្បីជំរុញការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារដ៏ធំនៅអឺរ៉ុបមួយនេះ។

ហត្ថលេខានេះធ្វើឡើង ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ ក្នុងការរៀបចំសកម្មភាពដើម្បីជួយបង្កើនសមត្ថភាពដល់អ្នកផ្តល់សេវានាំចេញ និងអ្នកនាំចេញឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ក្នុងការចូលរួមក្នុងទីផ្សារអាស៊ាន និងទីផ្សារអឺរ៉ុប។
លោក សំហេង បូរ៉ា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៤នេះថា៖ «Letter of Intent យើងអត់ទាន់ចូលដល់វគ្គជំរុញផែនការការងារតែម្ដងទេ ប៉ុន្តែអ្វីដែលយើងចង់ធ្វើ គឺដើម្បីសហការក្នុងការស្រាវជ្រាវពីទីផ្សារ ការសិក្សារៀបចំវគ្គបណ្ដុះបណ្ដាលជូនប្រជាពលរដ្ឋដែលមានបំណងចង់នាំចេញ។ បើយើងគិតពីការផ្ដោតមានច្រើន ប៉ុន្តែការផ្ដោតដំបូងផ្តោតទៅលើស្វាយចន្ទី ប៉ុន្តែទៅមុខទៀត យើងមានម្រេចកំពត និងអង្ករជាដើម»។

បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មរូបនេះ ការសហការនេះ មិនមែនត្រឹមតែប្រទេសអាល្លឺម៉ង់ទេ ប៉ុន្តែសម្រាប់ការនាំចេញជារួមតែម្ដង ដោយជំរុញបង្កើតទំនាក់ទំនងរវាងអ្នកទិញ និងអ្នកលក់ ជាពិសេសគឺការបណ្ដុះបណ្ដាល។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) គិតត្រឹមរយៈពេល ១០ ខែ (មករា-តុលា) ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានប្រមាណជាង ៤៥ ពាន់លានដុល្លារ កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ ២១,៥៧ ពាន់លានដុល្លារ កើនឡើង ១៦% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២៣,៤៩ ពាន់លានដុល្លារ កើន ១៧%៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


