ព័ត៌មានអន្ដរជាតិ
វៀតណាម និងក្រុមហ៊ុនឈីប Nvidia ចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញឈិញ និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា និងផលិតបន្ទះឈីប Nvidia លោក Jensen Huang បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ AI នៅវៀតណាម។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

ក្នុងព្រឹត្តិការណ៍កាលពីថ្ងៃព្រហស្បតិ៍ លោក ឈិញ បានថ្លែងអំណរគុណដល់លោក Jensen Huang ដែលបាននាំមកនូវស្មារតីនៃកិច្ចសហប្រតិបត្តិការ ទំនុកចិត្ត និងភាពស្មោះត្រង់ លើភាពជាដៃគូរវាងក្រុមហ៊ុន Nvidia និង វៀតណាម។
លោក ឈិញ បានទទួលស្គាល់ការរួមចំណែករបស់ក្រុមហ៊ុន Nvidia និងលោក Jensen Huang ចំពោះការអភិវឌ្ឍន៍របស់វៀតណាម ជាពិសេសក្នុងការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង AI ដើម្បីជំរុញកំណើនជាតិ។ លោកបានជំរុញឱ្យមានការវិនិយោគបន្ថែមពីក្រុមហ៊ុន Nvidia ដូចជាលើការអភិវឌ្ឍ AI ការផ្ទេរបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ AI និងការអភិវឌ្ឍធនធានមនុស្សជាដើម។

ចំណែក លោក Jensen Huang បាននិយាយថា វៀតណាមមានសក្តានុពល ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សក្នុងការអភិវឌ្ឍន៍ AI ដែលគេប្រើកាន់តែច្រើនឡើងៗក្នុងវិស័យសេដ្ឋកិច្ចសង្គមរបស់វៀតណាម។
លើសពីនេះ លោកបានអរគុណដល់នាយករដ្ឋមន្រ្តីវៀតណាម ហើយបានប្តេជ្ញាចិត្តថាធ្វើជាមិត្ត និងជាដៃគូរបស់វៀតណាមក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


