ជីវិតកម្សាន្ដ
Film ចូលបំភ្លឺតាមការកោះហៅ ក្រោយជំរិតទារប្រាក់ថៅកែ Icon និងប្រមាថកិត្តិយសពិធីករថៃ Num
តារាចម្រៀង និងជាតារាសម្តែងប្រុស Film Rattapoom Tokongsup បានសម្រេចចូលទៅបំភ្លឺនៅឯនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម (CSD) ដើម្បីចូលខ្លួនតាមដីកាកោះហៅពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទជំរិតទារប្រាក់ម្ចាស់ក្រុមហ៊ុន The Icon Group ២០លានបាត និងប្រមាថដល់កិត្តិយសពិធីករថៃ Num Kanchai។
នៅវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ៦ ខែធ្នូ តារាចម្រៀងនិងសម្ដែងវ័យ៤០ឆ្នាំ និងមេធាវី Pramat Leuangwattanawanich បានមកជួបលោកវរសេនីយ៍ឯក Ek Taosuphap តំណាង CSD និងលោកឧត្តមសេនីយ៍ទោ Sathap Panyaphayuk តំណាង CSD កងពលធំទី២ ដែលទទួលព័ត៌មានអំពីការចោទប្រកាន់ពាក់ព័ន្ធនឹងការជំរិតទារប្រាក់ ប៉ុនប៉ងក្លែងបន្លំដោយចេតនា និងការប្រមាថដល់កិត្តិយស។
ទាក់ទិននឹងករណីបែកធ្លាយសារនិងឃ្លិបជាមួយថៅកែ Krisanong Suwanwong (Jay Patch) ដោយចោទថាទារលុយ២០លានបាត (៥៨៧,០២៦.៨ដុល្លារ) ពីនាយកប្រតិបត្តិ The Icon Group និងប្រមាថកិត្តិយសរបស់ពិធីករទូរទស្សន៍ប្រុសល្បីឈ្មោះ Num Kanchai។ លោកបានសុំជួបអ្នកស៊ើបអង្កេតជាមុនសិន។បន្ទាប់ពីទទួលបានការជូនដំណឹងពីការចោទប្រកាន់ លោកនឹងផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានតាមក្រោយ។
ដោយឡែក មេធាវីរបស់ Film Rattapoom គឺលោក Pramat មានប្រសាសន៍ថា ផ្អែកលើភស្តុតាងដែលលោកបានពិនិត្យរួច លោកមិនបានចាត់ទុកករណីនេះ ជាករណីបង្កាច់បង្ខូចដោយចេតនា ក្លែងបន្លំ ឬប្រមាថដល់កិត្តិយសរបស់ពិធីករ Num Kanchai នោះទេ។ ប៉ុន្តែលោកនឹងនៅតែជួបនិងស្តាប់ព័ត៌មានលម្អិតពីអ្នកស៊ើបអង្កេត។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី០៥ ខែធ្នូ មេធាវី Sakorn Sirichai បានប្រកាសដកខ្លួនចេញពីតួនាទីជាមេធាវីផ្ទាល់ខ្លួនរបស់ Film ក្នុងរឿងនេះ។ លោក Sakorn បានបង្ហើបថា នេះមិនមែនកើតចេញពីជម្លោះរវាងលោក និងកូនក្តីទេ ប៉ុន្តែគ្រាន់តែមានអារម្មណ៍មិនស្រួលក្នុងការបន្ត។ លោកក៏បាននិយាយដែរថា Film ស្ថិតក្រោមការតានតឹងច្រើនពីករណីនិងការចោទប្រកាន់៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាជ្ញាធរសម្រុកស៊ើបអង្កេតនាយក Icon ២ រូប លួចបាញ់លុយឲ្យម្ដាយអ្នកនយោបាយថៃ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


