ព័ត៌មានជាតិ
កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិស្នាក់នៅរមណីយដ្ឋានប្រាសាទព្រះវិហារ មានការកើនឡើងក្នុងខែវិច្ឆិកា
នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ប្រចាំរមណីយដ្ឋានប្រាសាទព្រះវិហារនៅថ្ងៃទី៥ ខែធ្នូឆ្នាំ២០២៤ បានចុះធ្វើបច្ចុប្បន្នភាពសេវាកម្មទេសចរណ៍នៅតំបន់ស្រអែមមានដូចជា សេវាកម្មស្នាក់នៅ សេវាកម្មកម្សាន្ត សេវាកម្មដឹកជញ្ជូន សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។

ការចុះធ្វើបច្ចុប្បន្នភាពសេវាកម្មទេសចរណ៍នេះ ក្នុងគោលបំណង ដើម្បីប្រមូលទិន្នន័យព័ត៌មានទាក់ទងនឹងសេវាកម្ម ជំរុញការផ្សាព្វផ្សាយសេវាកម្មទេសចរណ៍ វាស់ស្ទង់អំពីតម្រូវការ និងស្ថិតិភ្ញៀវទេសចរមកកម្សាន្តក្នុងទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ។

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ មានភ្ញៀវទេសចរជាតិ-បរទេស មកស្នាក់នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារមានចំនួនសរុប៤៩២០នាក់ក្នុងនោះ៖ ភ្ញៀវទេសចរជាតិមានចំនួន ៤៥៨៩នាក់ កើនឡើង៥១% ភ្ញៀវបរទេសចមានចំនួន៣៣១នាក់ កើនឡើង៨៤% បើធៀបនឹងខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ៕
ដោយ៖ជុន កុសល

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


