សេដ្ឋកិច្ច
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងតភ្ជាប់ទំនាក់ទំនងទីផ្សារក្នុងស្រុក និងអន្តរជាតិ
ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ ដែលជាព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំ ក្នុងគោលបំណងតាំងបង្ហាញផលិតផលមានគុណភាពខ្ពស់ របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេស របស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។

នៅក្នុងពិព័រណ៍នេះ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល និងការតាំងបង្ហាញផលិតផលរបស់ដៃគូអន្តរជាតិ។
លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៤ ថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) នៅឆ្នាំនេះ នឹងក្លាយជាបទពិសោធន៍សម្រាប់អ្នកទស្សនា ដែលចូលរួមក្នុងព្រឹត្តិការណ៍ និងបណ្តាដៃគូពាណិជ្ជកម្ម។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» ដែលចាប់តាំងពីឆ្នាំ២០០៦មក ត្រូវបានរៀបចំឡើងទទួលបានជោគជ័យចំនួន១៦លើក។
ការផ្លាស់ប្តូរ ឈ្មោះពិព័រណ៍CIEGE ដើម្បីឱ្យកាន់តែមានភាពសាមញ្ញ ឆ្លុះបញ្ចាំងពីគោលគំនិត នៃឧត្តមភាព និងប្រកបដោយភាពទាក់ទាញក្នុងទីផ្សារសម័យថ្មី។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០២៤ នឹងដាក់បង្ហាញផលិតផលជាច្រើនរួមមាន ផលិតផលសម្រាប់ការនាំចេញរបស់កម្ពុជា ផលិតផលកម្មន្តសាល ផលិតផលសិប្បកម្ម ផលិតផលកសិកម្ម និងសេវាកម្ម។

ក្រៅពីនេះ ក៏មានការតាំងបង្ហាញផលិតផល និងលក់ទំនិញ, វេទិកាពាណិជ្ជកម្មឌីជីថលលើកទី១ និងពិព័ណ៍អនឡាញ វេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េ កម្មវិធីជំនូបពាណិជ្ជកម្មស្ដីពីការអភិវឌ្ឍទីផ្សារផលិតផលសក្ដានុពលកម្ពុជា វេទិកាស្ដីពីការនាំចេញរបស់កម្ពុជា។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងរៀបចំស្ដង់ចំនួន ២៤៦ ស្ដង់ សម្រាប់ពាណិជ្ជករក្នុងស្រុក និងអន្តរជាតិ។
ក្រុមហ៊ុន អ្នកចែកចាយ និងអ្នកតំណាងនៃវិស័យឯកជន ដែលចូលរួមជាអ្នកតាំងពិព័រណ៍ នឹងមានឱកាសបង្ហាញផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


