ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់៖ ចិនដាក់ពង្រាយកងកម្លាំងជើងទឹកដ៏ធំបំផុតមិនធ្លាប់មាន ក្នុងពេលជិត៣០ឆ្នាំ
ក្នុងរយៈពេលជិត៣ទសវត្សរ៍មកនេះ គ្មានពេលណាណាដែលប្រទេសចិនបានដាក់ពង្រាយកងកម្លាំងជើងទឹកក្នុងចំនួនដ៏ច្រើនបំផុតដូចជាពេលនេះទេ ពោលគឺចំនួនកងទ័ពចិននៅក្នុងដែនទឹកជម្លោះមានច្រើនជាងការធ្វើសមយុទ្ធទ្រង់ទ្រាយធំពីមុនៗទៅទៀត។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃអង្គារទី១០ខែធ្នូឆ្នាំ២០២៤។

ថ្លែងនៅក្នុងទីក្រុងតៃប៉ិ អ្នកនាំពាក្យក្រសួងការពារជាតិ លោក Sun Li-fang បានឲ្យដឹងថា ទំហំនៃការដាក់ពង្រាយកងទ័ពជើងទឹកចិនបច្ចុប្បន្ននៅក្នុងតំបន់ ដែលលាតសន្ធឹងពីកោះភាគខាងត្បូងរបស់ជប៉ុនចុះទៅកាន់សមុទ្រចិនខាងត្បូង គឺជាទំហំដ៏ធំបំផុត គិតចាប់តាំងពីមហាយក្សអាស៊ីនេះបានរៀបចំសមយុទ្ធសង្គ្រាមជុំវិញកោះតៃវ៉ាន់ មុនការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ឆ្នាំ១៩៩៦។
មកទល់នឹងពេលនេះ យោធាចិនមិនទាន់ធ្វើអត្ថាធិប្បាយទេ ហើយក៏មិនបានបញ្ជាក់ថា ខ្លួនកំពុងធ្វើសមយុទ្ធណាមួយដែរ។
យោធាតៃវ៉ាន់ បានបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួនកាលពីថ្ងៃចន្ទ បន្ទាប់ពីបាននិយាយថា ចិនបានបម្រុងទុកដែនអាកាស និងដាក់ពង្រាយនាវាកងទ័ពជើងទឹក ព្រមទាំងនាវាឆ្មាំសមុទ្រ។
លោក Sun បានបន្តថា៖ «មាត្រដ្ឋានបច្ចុប្បន្នគឺធំបំផុតបើធៀបនឹងបួនមុន។ មិនថាពួកគេបានប្រកាសធ្វើសមយុទ្ធឬអត់នោះទេ ពួកគេកំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់យើង»។
សូមបញ្ជាក់ថា ចិន ដែលតែងចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមសមយុទ្ធ ដើម្បីបង្ហាញការខឹងសម្បារចំពោះដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Lai Ching-te ទៅកាន់តំបន់ប៉ាស៊ីហ្វិក ដែលទើបបញ្ចប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


