ព័ត៌មានអន្ដរជាតិ
ឆ្នាំ២០២៤ មានអ្នកកាសែត ដែលត្រូវបានសម្លាប់ជាង ១០០នាក់
បើយោងតាមសហព័ន្ធអ្នកកាសែតអន្តរជាតិ (IFJ) អ្នកកាសែតចំនួន ១០៤នាក់នៅទូទាំងពិភពលោក ត្រូវបានសម្លាប់ ដែលជាងពាក់កណ្តាលនៃពួកគេស្ថិតនៅក្នុងតំបន់ហ្គាហ្សា។

លោក Anthony Bellanger ប្រធាន IFJ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១០ខែធ្នូនេះថា ចំនួនអ្នកកាសែតស្លាប់សម្រាប់ឆ្នាំ២០២៤ មានការធ្លាក់ចុះបើធៀបនឹងឆ្នាំ២០២៣ ដែលមាន ១២៩នាក់។ យ៉ាងណា វានៅតែជាប់ឈ្មោះជា «ឆ្នាំដ៏អាក្រក់បំផុតមួយ» នៅក្នុងកំណត់ត្រាកន្លងមក។
យោងតាមតួលេខដែលប្រមូលបានដោយ IFJ បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនចំនួន ៥៥នាក់ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៤ ក្នុងការប្រឈមមុខនឹងការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។
IFJ បានឲ្យដឹងថា៖ «ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ អ្នកកាសែតប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៣៨នាក់ត្រូវបានសម្លាប់»។
លោក Bellanger បានថ្កោលទោសចំពោះការសម្លាប់អ្នកកាសែត ហើយបាននិយាយថា «អ្នកកាសែតជាច្រើន ត្រូវបានគេកំណត់គោលដៅ» នៅក្នុងតំបន់ហ្គាហ្សាដោយចេតនា។
បើក្រឡេកទៅមើលនៅទ្វីបអឺរ៉ុបវិញ សង្រ្គាមនៅអ៊ុយក្រែនបានបន្តធ្វើឲ្យអ្នកកាសែតស្លាប់ចំនួន ៤នាក់ក្នុងឆ្នាំនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


