ព័ត៌មានជាតិ
ធនាគារអេស៊ីលីដានៅតែរក្សាបានចំណាត់ថ្នាក់ឥណទានល្អ បង្ហាញពីភាពរឹងមាំនៃស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន
ស្ថាប័នវាយតម្លៃចំណាត់ថ្នាក់ឥណទានលំដាប់ពិភពលោក Standard & Poor’s (S&P) Global Ratings បានរក្សានូវចំណាត់ថ្នាក់ “B+/Stable/B” ដដែលដល់ធនាគារអេស៊ីលីដានៅឆ្នាំ២០២៤នេះ ឆ្លុះបញ្ចាំងអំពីភាពរឹងមាំ និងការរក្សាបានស្ថិរភាពប្រវត្តិហិរញ្ញវត្ថុរបស់ធនាគារក្នុងស្រុកមួយនេះសម្រាប់រយៈពេលវែង។

យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារទៅកាន់ផ្សារមូលបត្រកម្ពុជានៅថ្ងៃទី១៣ខែធ្នូនេះ បង្ហាញលទ្ធផលនៃការវាយតម្លៃរបស់ស្ថាប័ន S&P កាលពីថ្ងៃទី១២ខែធ្នូដោយ បានផ្តល់នូវលទ្ធផលដដែល គឺ”B+/Stable/B” ដល់អេស៊ីលីដា។
សេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា៖«ការរក្សាបានចំណាត់ថ្នាក់នេះ សបញ្ជាក់អំពីភាពរឹងមាំ និងការរក្សាបានស្ថិរភាពប្រវត្តិហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ក្នុងរយៈពេលវែង ជាមួយនឹងទ្រនាប់ដើមទុនគ្រប់គ្រាន់ និងការរក្សាបានស្ថិរភាពដើមទុនរបស់ខ្លួន សម្រាប់ឆ្លើយតបគ្រប់ស្ថានភាពសេដ្ឋកិច្ច»។
ជាមួយគ្នានេះដែរ សម្រាប់មូលដ្ឋានប្រាក់បញ្ញើដ៏សម្បូរបែប រួមទាំងការផ្តល់សេវាហិរញ្ញវត្ថុ តាមរយៈបច្ចេកវិទ្យាឌីជីថលដ៏លេចធ្លោ និងបណ្តាញប្រតិបត្តិការយ៉ាងទូលំទូលាយរបស់ធនាគារ អេស៊ីលីដា បានដើរតួនាទីជាធនាគារដ៏សំខាន់ សម្រាប់ការផ្តល់សេវាកម្មធនាគារ និងហិរញ្ញវត្ថុដល់គ្រប់មជ្ឈដ្ឋាន។

«កត្តាទាំងអស់នេះ បានឆ្លុះបញ្ចាំងពីភាពរឹងមាំជាវិជ្ជមាននៃបណ្តាញធុរកិច្ច របស់ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំពោះគុណភាពដើមទុន និងប្រភពទុន ដែលអាចរក្សាបានការអភិវឌ្ឍប្រកបដោយចីរភាព»។ នេះបើយោងតាមសេចក្តីជូនដំណឹង។
យោងតាមរបាយការណ៍ហិញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា ដែលចេញផ្សាយកាលពីខែវិច្ឆិកា ប្រាក់ចំណូលប្រតិបត្តិការក្នុងត្រីមាសទី៣សម្រេចបានចំនួន៨៨៧,៦៦២ ពាន់លានរៀល ដោយកើនឡើង៣,៤៨% ធៀបនឹងត្រីមាសទី២ដែលមានចំនួន៨៥៧,៧៨៦ ពាន់លានរៀល ខណៈប្រាក់ចំណេញរបស់ធនាគារសរុបសម្រេចបានចំនួន ៧៥,៨១ពាន់លានរៀល ដោយធ្លាក់ចុះជាង៥៤% ពីត្រីមាសទី២ដែលមានចំនួនជាង១៦៥ពាន់លានរៀល។
ធនាគារបានលើកឡើងថាការកើនឡើងនូវភាពជឿជាក់របស់អតិថិជនមកលើធនាគារ (ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ) ធ្វើឱ្យប្រាក់បញ្ញើនៅដំណាច់ខែកញ្ញា ឆ្នាំ២០២៤ កើនឡើងដល់ ៨,១២ ប៊ីលានដុល្លារអាមេរិក ដែលបានកើនឡើងចំនួន ៨៨៨,៤០ លានដុល្លារអាមេរិក ឬ ១២,២៩% ពីដំណាច់ខែធ្នូ ឆ្នាំ២០២៣»។

គួរបញ្ជាក់ថា ធនាគារគឺជាធនាគារមួយដែលបានកំលាយខ្លួនពីធនាគារឯកទេសមកជាធនាគារពាណិជ្ជកាលពីឆ្នាំ២០២៣។ ហើយកាលពីខែឧសភា ឆ្នាំ២០២០ធនាគារនេះបានចុះបញ្ជីជាផ្លូវការនៅលើផ្សារ មូលបត្រកម្ពុជាជាមួយភាគហ៊ុនថ្មីត្រូវបានបោះផ្សាយចំនួន ជាង៤លានភាគហ៊ុន។ ធនាគារនេះបានប្រមូលនូវទុនបានចំនួនជាង១៧លានដុល្លារពីការបោះផ្សាយលក់មូលបត្រ ជាសាធារណៈលើកដំបូង (IPO) ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


