Connect with us

ព័ត៌មានជាតិ

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក រៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវ ២៣០ និងមិនអនុញ្ញាតឲ្យក្រុមអាជីវករលក់ដូររំលោភចំណីផ្លូវ

បានផុស

នៅ

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក បាន​ចុះ​ចាត់វិធានការ​ក្ដៅ​ចំពោះ​ក្រុម​អ្នក​លក់ដូរ​លើ​ផ្លូវ លេខ ២៣០ ដែល​រំលោភ​យក​ផ្លូវ​ប្រកប​អាជីវកម្ម​ស្ទើរ​ទាំងស្រុង បង្ក​ការ​កកស្ទះ​ដល់​អ្នក​ធ្វើ​ដំណើរ និង​បាត់បង់​សណ្ដាប់ធ្នាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​មាន​ការ​ណែនាំ​ពី លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក ដឹកនាំ​ផ្ទាល់​ដោយ លោក ស៊ឹប សុផង់ អភិបាល​រង​ទទួល​បន្ទុក​បរិស្ថាន​អនាម័យ​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​គណៈ​អភិបាល​ខណ្ឌ​ទួលគោក ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល មិន​អនុញ្ញាត​ឲ្យ​មាន​ការ​លក់ដូរ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ២៣០ មូលដ្ឋាន​សង្កាត់​ផ្សារ​ដើមគ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឡើង​កាលពី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ ២០២៤។

លោក ស៊ឹប សុផង់ អភិបាល​រង​ទទួល​បន្ទុក​បរិស្ថាន​អនាម័យ​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​គណៈ​អភិបាល​ខណ្ឌ​ទួលគោក បាន​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​សណ្ដាប់ធ្នាប់​នៅ​កំណាត់​ផ្លូវ​លេខ ២៣០ នេះ កន្លងទៅ អាជ្ញាធរ បាន​ចុះ​អប់រំ​ណែនាំ និង​ចេញ​សេចក្ដីជូនដំណឹង​ជា​ច្រើនលើកច្រើនសា​មក​ហើយ ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រុម​អ្នក​លក់ដូរ​នៅ​ផ្លូវ​លេខ ២៣០ មិន​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​មិន​ស្ដាប់​ការ​ណែនាំ​នោះ​ឡើយ នៅតែ​បន្ត​លក់ដូរ​រំលោភ​លើ​ផ្លូវ បិទ​ផ្លូវ ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​អនាម័យ​សណ្ដាប់ធ្នាប់​ជា​ខ្លាំង។

លោក​អភិបាល​រង បន្ត​ឲ្យ​ដឹង​ទៀត​ថា ការ​ចុះ​រៀបចំ​កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ចុះ​ដោយ​បង្ខំចិត្ត ព្រោះថា​ពេល​អាជ្ញាធរ​យោគយល់​ឲ្យ​លក់​បណ្ដោះអាសន្ន ដោយ​រក្សា​សណ្ដាប់ធ្នាប់​អាច​ធ្វើ​ដំណើរ​បាន តែ​ក្រុម​អាជីវករ​បែរជា​លែង​ស្ដាប់​គ្នា តាំង​ទំនិញ​លក់​បិទ​ផ្លូវ​តែម្ដង។ ដូច្នេះ​ចុះ​រៀបចំ​នេះ គឺ​ចុះ​ចាត់​វិធានការ​រដ្ឋបាល ដកហូត​សម្ភារៈ​តាំង​លក់​លើ​ផ្លូវ និង​មិន​អនុញ្ញាត​ឲ្យ​អាជីវករ​អ្នក​ប្រកប​អាជីវកម្ម​លក់ដូរ​តាម​បណ្ដោយ​ផ្លូវ​លេខ ២៣០ នេះ បន្ត​លក់​លើ​ផ្លូវ​ទៀត​នោះ​ទេ។ ករណី​ដែល​ក្រុម​ពួកគាត់​នៅតែ​បន្ត​លក់​នោះ អាជ្ញាធរ នឹង​ចាត់​វិធានការ​តាម​ច្បាប់។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លងទៅ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក បាន​អនុញ្ញាត​ឲ្យ​ក្រុម​អាជីវករ​ដែល​លក់ដូរ​នៅ​កំណាត់​ផ្លូវ​លេខ ២៣០ លក់​នា​ពេល​យប់ ជា​បណ្ដោះអាសន្ន ហើយ​នៅ​វេលា​ម៉ោង ៦ ព្រឹក បរិស្ថាន​អនាម័យ ត្រូវតែ​ស្អាត ប៉ុន្តែ​ពួកគាត់​មិន​ស្ដាប់​អាជ្ញាធរ​ទេ គឺ​តាំង​លក់​ទាំង​យប់​ទាំង​ថ្ងៃ បិទ​ផ្លូវ​ស្ទើរ​ទាំងស្រុង​តែម្ដង៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ វិនាទី មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ៣០ វិនាទី មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា៣ នាទីutes មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានជាតិ៧ នាទីutes មុន

ជាស្រ្តីមេមាយ ចាប់អាជីពរត់ទូកដរដើម្បីរកថវិកាផ្គត់ផ្គង់ម្តាយចាស់ជរា និងកូនឱ្យបានរៀនខ្ពស់

ព័ត៌មានជាតិ៣១ នាទីutes មុន

ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឱ្យសារព័ត៌មានថៃគោរពក្រមសីលធម៌ កុំបំប៉ោងព័ត៌មាន កុំធ្វើយុទ្ធសាស្ត្រទុច្ចរិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម