ព័ត៌មានអន្ដរជាតិ
អាមេរិក៖ ប៉ុន្មានខែទៀត សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងចប់
លោក Keith Kellogg ដែលជាប្រេសិតពិសេសទទួលបន្ទុកដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ បានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំថា សង្គ្រាមនេះនឹងចប់ត្រឹមប៉ុន្មានខែទៀតប៉ុណ្ណោះ ពោលគឺនៅពេលលោក ត្រាំ ចូលកាន់តំណែងជាផ្លូវការ។

ក្នុងបទសម្ភាសជាមួយ Fox Business កាលពីថ្ងៃអាទិត្យទី ១៥ខែធ្នូឆ្នាំ២០២៤ លោក Keith និយាយថា «មនុស្សតែម្នាក់គត់ដែលអាចបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បាន គឺលោកប្រធានាធិបតី ដូណាល់ ត្រាំ។ គាត់នឹងធ្វើរឿងនេះបាន! រុស្ស៊ី-អ៊ុយក្រែន សម្លាប់គ្នាឡើងហត់ហើយ ដូច្នេះវា ដល់ពេលហើយ»។
យ៉ាងណាក្តី ក្នុងកិច្ចសម្ភាសនោះ លោក Keith នៅតែមិនបញ្ជាក់ថាតើ សង្គ្រាមនឹងបញ្ចប់ដោយរបៀបណា ឬថាតើរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក នឹងមានវិធីសាស្រ្តអ្វី ប៉ុន្តែបុរសម្នាក់នេះ ត្រូវបានគេដាក់ក្តីសង្ឃឹមខ្លាំងបំផុតថា គាត់មានសមត្ថភាពដោះស្រាយជម្លោះបាន។
សម្តីរបស់លោក Keith កើតឡើងបន្ទាប់ពីមានប្រភពខ្លះទម្លាយថា រុស្ស៊ី ក៏កំពុងពិចារណាពិនិត្យមើលសំណើបញ្ចប់សង្គ្រាមរបស់លោក ត្រាំ ដែរ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ RIA Novosti បានបង្ហោះក្នុងឆានែល Telegram កាលពីសប្តាហ៍មុន ដោយដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov ថា «ទីក្រុងមូស្គូ បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការសិក្សាសំណើរបស់លោក ត្រាំ ស្តីពីជម្លោះជាមួយអ៊ុយក្រែន ប៉ុន្តែនោះមិនមែនមានន័យថា រុស្ស៊ីយល់ព្រមទេ»។
សូមបញ្ជាក់ជាថ្មី ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានបើកការលុកលុយយ៉ាងពេញទំហឹងលើអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ២០២២ ជាហេតុបញ្ឆេះឲ្យមានជម្លោះយោធានិងវិបត្តិជនភៀសខ្លួនធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២មក។
សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ុយក្រែន បានថ្កោលទោសសកម្មភាពនោះថាជាការឈ្លានពានរបស់លោកពូទីន ហើយក្រោយមក ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយយោធាជាបន្តបន្ទាប់ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារដល់ទីក្រុងកៀវ ធ្វើឲ្យជម្លោះកាន់តែរីកធំមកដល់សព្វថ្ងៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លូវ៉ាគី ប្រាប់ឲ្យអ៊ុយក្រែន ព្រមកាត់ដីឲ្យរុស្ស៊ី ដើម្បីដូរយកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


