ព័ត៌មានអន្ដរជាតិ
ស្លូវ៉ាគី ប្រាប់ឲ្យអ៊ុយក្រែន ព្រមកាត់ដីឲ្យរុស្ស៊ី ដើម្បីដូរយកសន្តិភាព
ថ្លែងប្រាប់ទូរទស្សន៍ STVR កាលពីថ្ងៃអាទិត្យទី១៥ខែធ្នូឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Peter Pellegrini បានអះអាងថា សង្គ្រាមអ៊ុយក្រែននឹងចប់ នៅពេលទីក្រុងកៀវ យល់ព្រមកាត់ទឹកដីដែលបាត់បង់ហើយនោះ ទៅឲ្យរុស្ស៊ី។

ក្នុងកិច្ចសម្ភាសដែលផ្សាយបន្តដោយសារព័ត៌មានរុស្ស៊ី RT, លោក Pellegrini និយាយថា «អ៊ុយក្រែនគ្មានថ្ងៃដណ្តើមយកទឹកដី Donetsk, Lugansk, Kherson, Zaporozhye និង Crimea មកវិញតាមរយៈការប្រើកម្លាំងនោះទេ។ នៅពេលនិយាយអំពីសន្តិភាព ខ្ញុំជឿថា យើងត្រូវទទួលស្គាល់ការពិត អ៊ុយក្រែននឹងមិនទទួលបានសន្តិភាពឡើយ បើមិនព្រមខាតទឹកដីខ្លះ»។
ស្របពេលជាមួយគ្នានោះ លោកក៏បានអំពាវនាវឲ្យភាគីទាំងពីរ ចូលមកកាន់តុចរចា ដើម្បីពិភាក្សាគ្នាអំពីបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងកៀវ មិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីចាប់ផ្តើមកិច្ចចរចាជាមួយរុស្ស៊ីនៅឡើយទេ ដោយសារអ៊ុយក្រែនខ្វះខាតសព្វាវុធ ការធានាសន្តិសុខ និងឋានៈអន្តរជាតិដែលខ្លួនចង់បាន។
ថ្លែងប្រាប់ទូរទស្សន៍ Suspilne ដែលចាក់ផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១២ខែធ្នូឆ្នាំ២០២៤លោក Yermak និយាយថា «យើងមិនមានអាវុធទេ យើងមិនមានស្ថានភាពដូចដែលយើងកំពុងនិយាយនោះឡើយ។ មានន័យថាជាការអញ្ជើញចូលអង្គការណាតូ និងការយល់ដឹងអំពីការធានាច្បាស់លាស់ដែលនឹងផ្តល់ឲ្យយើង ដូច្នេះយើងអាចប្រាកដថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នឹងមិនត្រឡប់មកវិញឡើយ ក្នុងរយៈពេល ២ទៅ៣ឆ្នាំខាងមុខ»។
យ៉ាងណាមិញ ម្តងហើយម្តងទៀត រុស្ស៊ី តែងតែច្រានចោលនូវគំនិតរបស់អ៊ុយក្រែនដែលចង់ចូលណាតូ ហើយលោក ពូទីន ក៏និយាយដែរថា អ៊ុយក្រែនត្រូវទទួលស្គាល់ការកាត់យកទឹកដីផ្នែកខ្លះនៅតំបន់ចំនួន៤ ដែលរុស្ស៊ីដណ្ដើមបាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ថា ក្រុងកៀវមិនទាន់ត្រៀមខ្លួនចរចាជាមួយរុស្ស៊ីទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


