ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី បើកវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការស្ត្រី ដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពដល់មន្រ្តី
ក្រសួងកិច្ចការនារី បានបើកវគ្គបណ្តុះបណ្តាលស្តីពី កិច្ចការស្រ្តី និងអាស៊ាន និងអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងកិច្ចការនារី ជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពដល់មន្រ្តី ដែលធ្វើឡើងនៅសាលប្រជុំមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកស្រី ជា ណាលីន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងដោយមានសិក្ខាកាមអញ្ជើញចូលរួម មកពីខេត្តចំនួន៧ គឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ កំពង់ធំ កណ្តាល ព្រៃវែង និងខេត្តស្វាយរៀង ព្រមទាំងនាយកដ្ឋានជំនាញនៃក្រសួងកិច្ចការនារីផងដែរ ។
តាមប្រសាសន៍ លោកស្រី ជា ណាលីន រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីបង្កើនចំណេះដឹង ព្រមទាំងពង្រឹងសមត្ថភាពដល់មន្រ្តីក្រសួង និងមន្ទីរកិច្ចការនារី ទាក់ទងនឹងគោលគំនិតសំខាន់ៗនៃកិច្ចការស្រ្តីក្នុងតំបន់អាស៊ាន និងនីតិវិធី ចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងកិច្ចការនារី និងដៃគូជាតិ អន្តរជាតិ ។

លោកស្រីបានបន្តថា ការរៀបចំអនុស្សារណៈនៃការយោគយល់គ្នា មានគោលបំណង សហការជាមួយដៃគូជាតិ អន្តរជាតិ ក្នុងការអនុវត្តគម្រោងនានា ដែលរួមចំណែកលើការលើកកម្ពស់សមាសភាពយេនឌ័រ ការទប់ស្កាត់ ឬលុបបំបាត់អំពើហឹង្សាលើស្រ្តី ការលើកកម្ពស់សិទ្ធស្រ្តី បង្កើនភាពអង់អាចដល់ស្រ្តី ការលើកកម្ពស់សុខភាពរបស់ស្រ្តី ការអប់រំរបស់ស្រ្តី និងការរួមចំណែកសម្រេចបាននូវសមិទ្ធផលបន្ថែមទៀតនៃផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ និងសូចនាករសំខាន់ៗស្តីពីសមាសភាពយេនឌ័រនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទែសកម្ពុជា។
លោកស្រី បានគូសបញ្ជាក់ថា ក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំតាមដានអនុស្សារណៈ រវាងក្រសួងកិច្ចការនារី ជាមួយដៃគូជាតិ អន្តរជាតិ ដើម្បីធានាថា ការចុះអនុស្សារណៈនេះ ពិតជាបានផ្តល់ផលយ៉ាងពិតប្រាកដដល់ក្រុមគោលដៅដែលជាស្រ្តី និងក្មេងស្រី។ ជាមួយគ្នានេះ លោកស្រី ក៏បានផ្តាំផ្ញើដល់សិក្ខាកាម ត្រូវយកចិត្តទុកដាក់ទៅលើបទបង្ហាញនីមួយៗ របស់គ្រូឧទ្ទេស ដើម្បីឱ្យវគ្គបណ្តុះបណ្តាលនេះ សម្រេចបានជោគជ័យតាមការរំពឹងទុក៕


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


