សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណោមបក្ខពួក ០៣ នាក់ ករណីលួចម៉ូតូ នៅក្រុងតាខ្មៅ
ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាស្ត្រី ទាំងកណ្ដាលថ្ងៃត្រង់ ក្រោយធ្វើសកម្មភាពលួចម៉ូតូសង់ឌ្រីម ០១ គ្រឿង បានសម្រេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ តាមបណ្ដោយផ្លូវលេខ ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូចតទុកនៅខាងមុខហាងលក់កាមេរ៉ាសុវត្ថិភាព តាមបណ្ដោយផ្លូវលេខ ២១០ ដោយភ្លេចដកកូនសោម៉ូតូ។ លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ០៣ នាក់ ប្រុស ០២ នាក់ ស្រី ០១ នាក់ ជិះម៉ូតូ ០១ គ្រឿង ម៉ាកសង់ ពណ៌ខ្មៅ មកឈប់ខាងមុខហាង ហើយជនសង្ស័យម្នាក់ ជាស្ត្រី បានចុះទៅលួចម៉ូតូជនរងគ្រោះជិះចេញទៅ។ ពេលនោះជនរងគ្រោះបានចេញមកទាន់ ហើយស្រែកថា ចោរៗ។ ភ្លាមៗ នោះ ក៏ផ្អើលដល់ប្រជាពលរដ្ឋ ព្រមទាំងសមត្ថកិច្ចក្រុងតាខ្មៅ កំពុងល្បាតក្នុងមូលដ្ឋាន បានជិះដេញតាមរហូតដល់ស្តុបផ្លូវលេខ ១១០ ទើបឃាត់បានជនសង្ស័យម្នាក់ ជាស្ត្រី ចំណែកជនសង្ស័យ ០២ នាក់ទៀត ជិះរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


