Connect with us

ព័ត៌មានអន្ដរជាតិ

បុរសវៀតណាម ចាក់សាំងដុតបារ៍ក្នុងទីក្រុងហាណូយ សម្លាប់មនុស្ស ១១នាក់

បានផុស

នៅ

តាមការចេញផ្សាយរបស់ VN Express, គ្រោះអគ្គិភ័យដ៏រន្ធត់នៅបារ៍កម្ពស់៣ជាន់មួយកន្លែងក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានបណ្តាលឲ្យមនុស្សចំនួន​១១នាក់ បាត់បង់ជីវិត ខណៈប៉ូលិសចាប់បានបុរសម្នាក់ ពាក់ព័ន្ធករណីនេះ។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១យប់ថ្ងៃពុធទី១៨ខែធ្នូឆ្នាំ២០២៤ លើផ្លូវ Pham Van Dong សង្កាត់ Bac Tu Liem។

បុរសដែលត្រូវប៉ូលិសចាប់ខ្លួន បានសារភាពថា គាត់ជាអ្នកយកសាំងចាក់ដុតបារ៍នេះ ព្រោះតែគាត់មកផឹកស្រាហើយមានជម្លោះជាមួយបុគ្គលិកហាង។ គាត់បានយកសាំងចាក់ដុតនៅជាន់ទីមួយ ហើយក៏បិទច្រកចេញធ្វើឲ្យមនុស្សជាច្រើននាក់ជាប់នៅខាងក្នុង។ អគ្គិភ័យក៏ឆាបឆេះ រួចក៏រាលដាលទៅកាន់សំណង់នៅជាប់ៗនោះ។

(រូបថត៖ VN Express)

ក្រៅពីមនុស្សស្លាប់ ប៉ូលិសបានជួយសង្គ្រោះមនុស្សចំនួន៧នាក់ផ្សេងទៀត ដោយក្នុងនោះមាន២នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

យ៉ាងណាក្តី ប៉ូលិសវៀតណាម កំពុងបើកការស៊ើបអង្កេតជាបន្តទៀតលើករណីនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឆេះសាលារៀន ស្លាប់សិស្ស ១៧នាក់ ក្នុងប្រទេសកេនយ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម