Connect with us

ព័ត៌មានអន្ដរជាតិ

​ប៉ូលិសរដ្ឋតិចសាស់​បាញ់សម្លាប់បុរសម្នាក់​ព្រោះ​បើក​រថយន្តបុក​ទ្វារ​ចូលផ្សារទំនើប​​

បានផុស

នៅ

មនុស្សប្រាំនាក់បានរងរបួសកាលពីថ្ងៃទី២១​ខែធ្នូ បន្ទាប់ពីបុរសម្នាក់បានបើករថយន្តភីកអាប់​របស់​ខ្លួន​ បំបុ​ក​ទ្វារកញ្ចក់នៃផ្សារ​ទំនើប​ JCPenney ក្នុងទីក្រុង Killeen រដ្ឋតិចសាស់ ហើយបន្តបើកបរកាត់ហាងនេះ មុនពេលគាត់ត្រូវបានបាញ់សម្លាប់​ដោយ​ប៉ូលិស​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន New York Times បានរាយការណ៍ថា ​បាន​ដកស្រង់​សម្តី​ លោក Sgt Bryan Washko ​ដែល​បម្រើ​​ការ​នៅ​អង្គភាព​សុវត្ថិភាពសាធារណៈ​នៃ​​រដ្ឋតិចសាស់ ដែល​បាននិយាយថា នៅម៉ោងប្រហែល ៥ល្ងាចម៉ោងក្នុងស្រុក អ្នកបើកបរដែលមិនស្គាល់អត្តសញ្ញាណគឺស្ថិតនៅក្នុងរថយន្តភីកអាប់ពណ៌ខ្មៅ ​បើ​ក​បរក្នុងស្ថានភាព​ស្រវឹង និង​បាន​បើក​គេច​ចេញ​ពីផ្លូវ​ជាតិ​ចូលទៅផ្លូវតូចជាង នៅពេលដែលមន្រ្តីបានព្យាយាមបញ្ឈប់គាត់។

លោក Washko បាននិយាយថា ដោយ​មិន​ព្រម​ឈប់​តាមការ​ឃាត់ អ្នកបើកបរនោះ​បានចុះពីលើផ្លូវ​ធំ​ បានបើកទៅចំណតរថយន្តរបស់​ផ្សារ​​ ហើយបានបើក​បុ​ក​កម្ទេចរថយន្តរបស់គាត់ ចូល​តាមទ្វាររបស់ផ្សារ​ទំនើប​​ JCPenney ។

សេចក្តី​រាយការណ៍​បាន​បន្តថា បុរសនោះបានបើកឡានឆ្លងកាត់ផ្សារទំនើប ហើយបានបុកមនុស្សជាច្រើននាក់ ដែលក្នុងនោះមានប្រាំនាក់រងរបួសពីស្រាលទៅធ្ងន់ធ្ងរ។

លោក Washko បាននិយាយថា អ្នករងរបួសមានចាប់ពីអាយុ ៦ ទៅ ៧៥ឆ្នាំ។

លោក Sgt Washko បាននិយាយថា វគ្គដំបូងត្រូវបានរាយការណ៍ថាជាការបាញ់ប្រហារ ប៉ុន្តែមានតែអ្នកបើកបរប៉ុណ្ណោះដែលត្រូវបានបាញ់។

អំពើ​​ហិង្សា​នៅ​សហរដ្ឋអាមេរិក បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុងនៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​ដោយសារ​ការ​ប្រើ​ប្រាស់កំាភ្លើង​នៅ​ទីសាធារណៈ​ដូច​ជានៅតាមសាលារៀន​ជាដើម។

ក្នុង​យុទ្ធនាការ​បោះឆ្នោត ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ដូណាល់ ត្រាំ ធ្លាប់បាន​លើក​ឡើង​ថា អំពើហិង្សា​​កើត​នៅទូទាំងអាមេរិកដែល​ជាការ​គួរ​ឲ្យព្រួយបារម្ភ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៩ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២២ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ១៧ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម