សន្តិសុខសង្គម
យុវជន ២ នាក់ ត្រូវក្មេងទំនើង ១ ក្រុម ដេញវាយ តែជិះម៉ូតូចូលហាងខារ៉ាអូខេទាន់
ក្មេងទំនើង ១ ក្រុម មានគ្នាប្រមាណជាង ១០ នាក់ បានដេញវាយជនរងគ្រោះដែលជិះម៉ូតូមានគ្នា ២ នាក់ បណ្ដាលឲ្យភ័យ ជិះម៉ូតូបើកចូលហាងខារ៉ាអូខេឲ្យគេជួយ កុំអីមិនដឹងជាយ៉ាងណា។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា ពួកគេជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1KT-9309 ដោយមុនពេលកើតហេតុជិះម៉ូតូមកពីម្ដុំផ្សារដើមថ្កូវទៅផ្ទះម្តុំមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ លុះធ្វើដំណើរដល់ផ្លូវ ២០០៤ នៅម្តុំខាងកើតស្តុបវត្តអង្គតាមិញ ស្រាប់តែក្មេងទំនើង ១ ក្រុម មានគ្នាប្រហែលជាង ១០ នាក់ ប្រដាប់ដោយខ្សែក្រវាត់ និងកាំបិត បានមកដេញវាយពួកគាត់ត្រូវ ១ ខ្សែក្រវាត់។ បន្ទាប់មក ជនរងគ្រោះភ័យ ក៏នាំគ្នាជិះម៉ូតូចូលក្នុងហាងខារ៉ាអូខេម្តុំស្តុបវត្តអង្គតាមិញ នៅផ្លូវ ២០០៤ ឲ្យគេជួយ ធ្វើឲ្យនារីខារ៉ាអូខេផ្អើលពេញហាង។ ក្រោយមក ក្រុមក្មេងទំនើងបង្កហេតុខាងលើ មិនហ៊ានចូល បានតែស្រែកមុខហាងខារ៉ាអូខេឲ្យជនរងគ្រោះចេញមកក្រៅ តែជនរងគ្រោះមិនព្រមចេញ ហើយក្រុមក្មេងទំនើងទាំងនោះក៏នាំគ្នាជិះម៉ូតូគេចបាត់អស់។

មួយសន្ទុះក្រោយមក ទើបពួកគាត់នាំគ្នាចេញពីក្នុងហាងខារ៉ាអូខេ ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនោះឡើយ ហើយក៏នាំគ្នាជិះម៉ូតូទៅផ្ទះវិញបាត់ទៅ៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


