ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កំពុងប្រើប្រាស់លុយគ្រីបតូ ដើម្បីគេចពីទណ្ឌកម្មលោកខាងលិច
នៅក្រោមច្បាប់ថ្មី ក្រុមហ៊ុនរុស្ស៊ីបានចាប់ផ្តើមប្រើប្រាស់ Bitcoin និងរូបិយប័ណ្ណឌីជីថលផ្សេងទៀតនៅក្នុងការទូទាត់អន្តរជាតិ ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov កាលពីថ្ងៃពុធទី២៥ខែធ្នូឆ្នាំ២០២៤។

លោក Siluanov បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Russia 24 ថា៖ «ជាផ្នែកមួយនៃការដកពិសោធន៍ វាគឺអាចធ្វើទៅបានដើម្បីប្រើ Bitcoin ដែលយើងបានរុករកបាននៅទីនេះនៅក្នុងប្រទេសរុស្ស៊ី (នៅក្នុងប្រតិបត្តិការពាណិជ្ជកម្មបរទេស)»។
លោក បន្តថា៖ «ប្រតិបត្តិការបែបនេះកំពុងកើតឡើងរួចហើយ។ យើងជឿថា ពួកវាគួរតែត្រូវបានពង្រីក និងអភិវឌ្ឍបន្ថែមទៀត។ ខ្ញុំមានទំនុកចិត្តថា វានឹងកើតឡើងនៅឆ្នាំក្រោយ» ដោយបន្ថែមថា ការទូទាត់អន្តរជាតិជារូបិយប័ណ្ណឌីជីថលតំណាងឲ្យអនាគត។
ពាណិជ្ជកម្មរបស់រុស្ស៊ី ត្រូវបានរងផលប៉ះពាល់ជាខ្លាំង ព្រោះតែទណ្ឌកម្ម ហើយសូម្បីតែការធ្វើជំនួញជាមួយដៃគូធំៗដូចជា ចិន ឬតួកគី ក៏ជួបប្រទះនឹងផលលំបាកផងដែរ ខណៈធនាគារក្នុងស្រុកមានការប្រុងប្រយ័ត្នខ្ពស់ជាមួយប្រតិបត្តិការដែលទាក់ទងនឹងប្រទេសរុស្ស៊ី ដើម្បីជៀសវាងការត្រួតពិនិត្យពីនិយតករលោកខាងលិច។
នៅឆ្នាំនេះ រុស្ស៊ីបានអនុញ្ញាតការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ ក្នុងពាណិជ្ជកម្មបរទេស ហើយបានចេញច្បាប់ទទួលស្គាល់ការរុករក(mine)លុយគ្រីបតូ ដែលរួមមានទាំង Bitcoin ផងដែរ។ បច្ចុប្បន្ន រុស្ស៊ីគឺជាប្រទេសឈានមុខគេមួយនៅលើពិភពលោក ក្នុងការរុករក Bitcoin ។
កាលពីដើមខែធ្នូ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រដ្ឋបាលអាមេរិកបច្ចុប្បន្ន កំពុងធ្វើឲ្យតួនាទីរបស់ប្រាក់ដុល្លារអាមេរិកក្នុងនាមជារូបិយប័ណ្ណបម្រុងចុះខ្សោយ ដោយប្រើប្រាស់វាសម្រាប់គោលបំណងនយោបាយ ហើយបង្ខំឲ្យប្រទេសជាច្រើនងាកទៅរករូបិយប័ណ្ណផ្សេងជំនួសវិញ។
លោក ពូទីន បានលើកឡើងអំពី Bitcoin ជាឧទាហរណ៍ ដោយបញ្ជាក់ថា គ្មាននរណាម្នាក់នៅក្នុងពិភពលោកអាចគ្រប់គ្រង Bitcoin បានទេ។ សុន្ទរកថារបស់លោក ពូទីន បានបង្ហាញថា មេដឹកនាំរុស្ស៊ីបានគាំទ្រការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូយ៉ាងទូលំទូលាយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


