កីឡា
អត្តពលិករុស្ស៊ី ៥នាក់ត្រូវបានអនុញ្ញាតឱ្យប្រកួតជាផ្លូវការលើឆាកអន្តរជាតិវិញ
សហព័ន្ធកីឡាស្គីភ្នំអន្តរជាតិ បានអនុញ្ញាតឱ្យអត្តពលិកជិះស្គីលើភ្នំរុស្ស៊ីចំនួន ៥នាក់នៅដើមខែធ្នូ ចូលរួមប្រកួតប្រជែងជាអន្តរជាតិ រួមទាំងក្នុងដំណាក់កាលជម្រុះដែលគ្រោងនឹងរៀបចំសម្រាប់ការប្រកួតរដូវរងា ធ្វើឡើងនៅទីក្រុង Milan និង Cortina d’Ampezzo ក្នុងខែកុម្ភៈ ឆ្នាំ២០២៦។

យោងតាមសេចក្តីថ្លែងការណ៍ដែលផ្តល់ដោយស្ថាប័នកីឡានេះ អាជ្ញាប័ណ្ណដែលអនុញ្ញាតឱ្យមានការចូលរួមជាអន្តរជាតិ ក្រោមស្ថានភាពអព្យាក្រឹតត្រូវបានចេញឱ្យជនជាតិរុស្ស៊ី ៥នាក់រួចរាល់ហើយ។
«អត្តពលិកចំនួន ៥នាក់ បុរស ៣នាក់ និងនារី ២នាក់ត្រូវបានចេញអាជ្ញាប័ណ្ណសម្រាប់រដូវកាល ២០២៤/២០២៥ ដើម្បីចូលរួមក្នុងការប្រកួតពិភពលោក និងជើងឯកពិភពលោក ដែលជាការប្រកួតជម្រុះសម្រាប់អូឡាំពិកឆ្នាំ២០២៦»។
ទន្ទឹមនឹងនោះ ប្រធានគណៈកម្មាធិការអូឡាំពិករុស្ស៊ី លោក Mikhail Degtyarev ជឿជាក់ថា រដូវកាលខាងមុខនឹងនាំមកនូវព័ត៌មានកាន់តែប្រសើរឡើង។ លោកបាននិយាយថា ៖«ខ្ញុំចង់បញ្ជាក់ដោយទំនុកចិត្តនៅ ឆ្នាំ២០២៥ នឹងក្លាយជាឆ្នាំជោគជ័យ និងវិជ្ជមានសម្រាប់កីឡារុស្ស៊ី។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងកីឡា និងជាប្រធានគណៈកម្មាធិការ ខ្ញុំនឹងធ្វើគ្រប់យ៉ាងតាមអំណាចរបស់ខ្ញុំដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់»។

កីឡាជិះស្គីលើភ្នំ រួមមានការឡើងលើភ្នំដោយពាក់ស្បែកជើងស្គី ការជិះស្គីចុះភ្នំ និងការឡើងភ្នំឧបសគ្គ។ កីឡានេះនឹងក្លាយជាវិញ្ញាសារអូឡាំពិក នៅកីឡាអូឡាំពិករដូវរងា Milano-Cortina ទោះបីជាវាបានបង្ហាញខ្លួនរួចហើយនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជន រដូវរងា នៅទីក្រុង Lausanne ឆ្នាំ២០២០។
គួររម្លឹកថា បន្ទាប់ពីរុស្ស៊ីបានបើកការលុកលុយលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ និងចាប់ផ្តើមជម្លោះដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ សហព័ន្ធបាល់ទាត់ពិភពលោក បានចាប់ផ្តើមហាមឃាត់ក្រុម និងកីឡាកររុស្ស៊ីពីការចូលរួមក្នុងការប្រកួតនានា ដែលរួមបញ្ចូលទាំងសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដែលបានឆ្លើយតបទៅនឹង “ប្រតិបត្តិការយោធាពិសេស” ដែលប្រកាសដោយលោកពូទីនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយរារាំងក្រុមជម្រើសជាតិរុស្ស៊ី និងក្លិបរុស្ស៊ីទាំងអស់ពីការចូលរួមក្នុងព្រឹត្តិការណ៍ និងការប្រកួតដែលដំណើរការដោយ FIFA ។ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ក៏បានធ្វើតាមការហាមឃាត់ដូចគ្នា ដោយលើកឡើងពីការវាយលុកដោយសកម្មប្រយុទ្ធរបស់វិមានក្រឹមឡាំងថាជាហេតុផលនៅពីក្រោយការដាក់ទណ្ឌកម្ម៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន