ព័ត៌មានអន្ដរជាតិ
កម្លាំងពន្លត់អគ្គីភ័យកើនដល់៧៥០០នាក់ ខណៈភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន១០ម៉ឺនខ្នងទៀត
ភ្លើងឆេះព្រៃនៅតំបន់ជុំវិញក្រុង Los Angeles កាន់តែសាហាវ និងបង្កមហន្តរាយកាន់តែធ្ងន់ធ្ងរ ខណៈអភិបាលរដ្ឋកាលីហ្វ័រញ៉ា អះអាងថា រហូតដល់ពេលនេះ អ្នកពន្លត់អគ្គីភ័យជាង៧៥០០នាក់កំពុងដាក់ពង្រាយដើម្បីពន្លត់ភ្លើងឆេះព្រៃ រីឯភ្លើងឆេះព្រៃនេះឆេះដល់កន្លែងទី៦ហៅថា Hollywood Hills គម្រាមដល់ផ្ទះ១០ម៉ឺនខ្នងទៀត។

ទោះបីមានការឆេះយ៉ាងសន្ធោរសន្ទៅបែបនេះក្តី មូលហេតុនៃការឆេះមិនត្រូវបានបញ្ជាក់ច្បាស់លាស់នោះទេ ដោយគ្រាន់តែមានការសន្និដ្ឋានថា អាកាសធាតុក្តៅខ្លាំង ភាពរាំងស្ងួតអូសបន្លាយរយៈពេលយូរ ខ្យល់បក់ខ្លាំង បានក្លាយជាមូលហេតុដែលធ្វើឲ្យភ្លើងឆេះចាប់ផ្តើមឡើង និងរាលដាលយ៉ាងឆាប់រហ័ស។
យោងការផ្សាយរបស់ BBC មនុស្សជិត១៤ម៉ឺននាក់ត្រូវបានជម្លៀសចេញ ខណៈអភិបាលក្រុងកាលីហ្វ័រញ៉ា ប្រាប់ប្រជាជនឲ្យត្រៀមចាកចេញបន្ថែមទៀត ជាពិសេសនៅពេលអគ្គិភ័យវាយប្រហារទៅដល់ Hollywood Hills ជាទីកន្លែងថតរឿងដ៏ល្បីល្បាញ។
យោងសេចក្តីរាយការណ tribune.com.pk ការឆេះរាលដាលដល់ Hollywood Hills នេះ ធ្វើឲ្យលំនៅឋានប្រមាណ១០ម៉ឺនបន្ថែមទៀតស្ថិតក្នុងកម្រិតឲ្យប្រុងប្រយ័ត្នឲ្យចាកចេញ។
លោក Gavin Newsom បានស្នើឱ្យអ្នករស់នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង «សូមមេត្តារក្សាការប្រុងប្រយ័ត្ននៅយប់នេះ។ ស្តាប់មន្ត្រីមូលដ្ឋាន ហើយត្រៀមជម្លៀសចេញ ប្រសិនបើអ្នកនៅជិតតំបន់ដែលរងផលប៉ះពាល់»។
នៅក្នុងការប្រកាសមួយទៀត អភិបាលរដ្ឋរូបនេះបានរាយបញ្ជីដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន រួមមានម៉ាស៊ីនពន្លត់អគ្គីភ័យចំនួន ១១៦២ គ្រឿង ឡានទឹកចំនួន២៣គ្រឿង នាវាដឹកយន្តហោះចំនួន៦គ្រឿង ឧទ្ធម្ភាគចក្រចំនួន៣១គ្រឿង និងគ្រឿងឈូសឆាយចំនួន៥៣គ្រឿង។
រដូវភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាជាធម្មតាត្រូវបានគេកត់សម្គាល់ឃើញថា ចាប់ផ្តើមនៅខែមិថុនាឬខែកក្កដា ហើយដំណើរការឆេះរហូតដល់ខែតុលា។ នេះបើយោងតាមសមាគមអគី្គភ័យភាគខាងលិច (Western Fire Chiefs Association)។
យោងសេចក្តីរាយការណ៍របស់ wdsu ភ្លើងឆេះព្រៃនៅខែមករាក៏ធ្លាប់កើតមាននៅក្នុងពេលកន្លងមកដែរ គឺនៅឆ្នាំ២០២២ និងក្នុងឆ្នាំ២០២១ ដោយការដកស្រង់ពី CalFire៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


