Connect with us

សន្តិសុខសង្គម

ចៅសង្កាត់ភ្លេីងឆេះរទេះ ណែនាំឲ្យនគរបាលប៉ុស្ដិ៍ និងមេភូមិពង្រឹងការពារសុវត្ថិភាពក្នុងមូលដ្ឋានឲ្យបានល្អ

បានផុស

នៅ

លោក សុិន វុទ្ធី ចៅសង្កាត់​ភ្លើងឆេះរទេះ បានណែនាំឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ សហការជាមួយមេភូមិត្រូវទប់ស្កាត់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អ ជាពិសេសក្រុមក្មេងទំនើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពសង្កាត់ ស្តីពីការងារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋានភូមិទាំង៨ និងការងារបរិស្ថានអនាម័យ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោក សុិន វុទ្ធី បានណែនាំដល់កម្លាំងនគរបាលប៉ុស្ដិ៍ មេភូមិ និងអនុប្រធានភូមិទាំង៨ ត្រូវពង្រឹងការយកចិត្តទុកដាក់លើការងារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋានតាមភូមិនីមួយៗ ត្រូវចុះល្បាតឲ្យបានតឹងរ៉ឹងនៅតំបន់ស្មុគស្មាញ​ ងាយរងគ្រោះ​ ដើម្បីទប់ស្កាត់បទល្បេីស​ ជាពិសេសក្រុមក្មេងទំនេីង។

​ចំពោះការងារបរិស្ថាន និងអនាម័យ លោកចៅសង្កាត់ណែនាំឲ្យអាជ្ញាធរជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យចូលរួមសហការសម្អាតបរិស្ថាន និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ និងទុកដាក់សំរាមបានស្អាត ដើម្បីងាយស្រួលក្រុមការងារឡានសំរាមចុះប្រមូលតាមមូលដ្ឋានភូមិនីមួយៗឲ្យបានស្អាត។

ក្នុងនាមអាជ្ញាធរ លោកសង្កាត់ភ្លេីងឆេះរទេះសង្ឃឹមថា ប្រជាពលរដ្ឋនឹងយល់ដឹងអំពីបរិស្ថានអនាម័យ​ និងចូលរួមសហការឲ្យបានល្អទាំងអស់គ្នា៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម