សន្តិសុខសង្គម
ចៅសង្កាត់ភ្លេីងឆេះរទេះណែនាំឲ្យនគរបាលប៉ុស្ដិ៍ និងប្រជាការពារចេញល្បាតក្នុងភូមិសាស្ដ្រស្មុកស្មាញដើម្បីបង្ក្រាបបទល្មើស និងក្មេងទំនើង
លោក សុិន វុទ្ធី ចៅសង្កាត់ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលសង្កាត់ភ្លើងឆេះរទេះបានណែនាំឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ និងកម្លាំងប្រជាការពារទាំង៨ភូមិ ត្រូវសហការគ្នាចេញល្បាតនៅតាមតំបន់ស្មុកស្មាញ ងាយរងគ្រោះ ដើម្បីទប់ស្កាត់បទល្មេីសផ្សេងៗ ដូចជា លួចឆក់ ប្លន់ ជាពិសេសក្រុមក្មេងទំនេីង។

ការណែនាំនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការងារសន្តិសុខសណ្តាប់ធ្នាប់ និងបរិស្ថាន អនាម័យក្នុងមូលដ្ឋានភូមិទាំង៨ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាសង្កាត់។

ក្រៅពីវិធានការណ៍បង្ការទប់ស្កាត់បទល្មើស និងក្រុមក្មេងទំនើង លោកចៅសង្កាត់ក៏បានណែនាំឲ្យមន្ត្រីមូលដ្ឋានត្រូវពង្រឹងការយកចិត្តទុកដាក់ការងារបរិស្ថាន អនាម័យ ត្រូវចូលរួមសហការសម្អាតបរិស្ថាន ទុកដាក់សំរាមបានត្រឹមត្រូវ និងត្រូវណែនាំប្រជាពលរដ្ឋ វេចខ្ចប់សំរាមឲ្យបានស្អាតយកមកដាក់ក្នុងធុងសំរាម ងាយស្រួលក្រុមការងារឡានសំរាមចុះប្រមូលតាមមូលដ្ឋានភូមិនីមួយៗ។

ក្នុងនាមអាជ្ញាធរ លោក សុិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានសូមចូលរួមសហការក្នុងការសម្អាតបរិស្ថាន អនាម័យ ចៀសវាងបោះចោលពាសវាលពាសកាលបង្កផលប៉ះពាល់ដល់ បរិស្ថាន ហេីយក៏អរគុណដល់ពលរដ្ឋមួយចំនួនដែលបានចូលរួមសហការបានយ៉ាងល្អ៕
អត្ថបទ៖ សុខា

-
ព័ត៌មានជាតិ២១ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


