សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌបង្ហាញមុខសញ្ញាបាញ់ប្លន់១១ករណី ក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខជនសង្ស័យចំនួន៣នាក់ ដែលជាមុខសញ្ញាបាញ់ប្លន់យ៉ាងសកម្ម ១១ករណី ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ការបង្ហាញមុខក្រុមជនសង្ស័យនេះ បានធ្វើឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលទាំង១៤ខណ្ឌ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ៣នាក់ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយធ្វើសកម្មភាពពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន ១១ករណី ក្នុងនោះជនសង្ស័យទាំង០៣នាក់ បានធ្វើសកម្មភាពប្លន់នៅមូលដ្ឋានខណ្ឌដង្កោ ៣ករណី ខណ្ឌសែនសុខ ២ករណី ខណ្ឌកំបូល ២ករណី ខណ្ឌពោធិ៍សែនជ័យ ៣ករណី និងខេត្តកំពង់ស្ពឺ ១ករណី។

ក្នុងប្រតិបត្តិការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាកហុងដាPCX ពណ៌ស សេរីឆ្នាំ២០២១ ពាក់ស្លាកលេខស្វាយរៀង 1P-7755 ចំនួន១គ្រឿង (ម៉ូតូធ្វើសកម្មភាព ទាំង១១ករណី ) ឧបករណ៍សម្រាប់ដោះស្លាកលេខម៉ូតូមួយចំនួន និងគ្រាប់សម្រាប់កិបស្លាកលេខម៉ូតូចំនួន០១គូ។
ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ រដ្ឋា




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


