Connect with us

ព័ត៌មានជាតិ

​អ្វីទៅ​ជាបទបញ្ជាប្រតិបត្តិ ឬ​អធិបញ្ជា​របស់​ប្រធានាធិបតី​​អាមេរិក​ក្នុងថ្ងៃដំបូង?​

បានផុស

នៅ

​ស្វែង​យល់​ពី​អធិបញ្ជា ឬ​បទបញ្ជាប្រតិបត្តិ ដែល​​លោក​ ដូណាល់ ត្រាំ ក្លាយ​ជា​​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ទី​៤៧​ ចុះ​ហត្ថលេខា​នៅថ្ងៃ​ឡើង​កាន់​អំណាច​​​​ថ្ងៃទី​២០ខែ​មករា​​សម្រាប់ការអនុវត្ត​ក្នុង​រដ្ឋបាល​របស់​លោក​រយៈពេល​៤ឆ្នាំ​ពេញ។​ បទ​បញ្ជា​​ប្រតិបត្តិនេះ​ប្រៀប​បាន​នឹង​​​របៀបវារៈនយោបាយ​​របស់ប្រធានាធិបតី​អាមេរិក​ក្នុង​អាណត្តិនិមួយៗ​​​នៅពេលមានការ​ផ្លាស់ប្តូរ​​ប្រធានាធិបតី​។​

លោក ដូណាល់ ត្រាំ បាន​បង្ហាញ​​បទ​បញ្ជាប្រតិបត្តិ​​​ក្រោយចុះហត្ថលេខា​​​ក្នុងថ្ងៃដំបូង​នៃ​ការឡើងកាន់អំណាច​ក្នុងអាណត្តិទី១​ឆ្នាំ​២០១៧។ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើ​បទបញ្ជា​​ប្រតិបត្តិ (Executive Order) ជាង​​២០០នៅថ្ងៃនេះ។ អធិបញ្ជានេះ​​នឹង​រួម​បញ្ចូល​ទាំង​បញ្ជា​ប្រតិបត្តិ​ដែល​មាន​កាតព្វកិច្ច​ស្រប​ច្បាប់ និង​ការ​ណែនាំ​របស់​ប្រធានាធិបតី​ផ្សេង​ទៀត​ដូច​ជា​ការ​ប្រកាស​ដែល​​មិន​មាន​ក្នុង​របៀបវារៈនយោបាយ​អាមេរិក​ក្នុងពេលកន្លង​មក​​។

បទបញ្ជាប្រតិបត្តិ គឺជាការបញ្ជាជាលាយលក្ខណ៍អក្សរដែលចេញដោយប្រធានាធិបតីទៅកាន់រដ្ឋាភិបាលសហព័ន្ធ ដែលមិនត្រូវការការយល់ព្រមពីសភា។

ម្យ៉ាងវិញទៀត ​បទ​បញ្ជា​ប្រតិបត្តិ ឬ​អធិបញ្ជា​នេះ គឺជាវិធីមួយដែលប្រធានាធិបតីអាចអនុវត្ត​លើ​ការផ្លាស់ប្តូរគោលនយោបាយដោយមិនចាំបាច់មានសមាជិកសភាបោះឆ្នោត​គាំទ្រ​​​ឬ​ចង្អុល​បង្ហាញ​​ផ្លូវជា​មុន​នោះទេ​​។

ប៉ុន្តែ​​ការ​បញ្ជា​ប្រតិបត្តិ​ត្រូវ​ធ្វើ​ការ​ក្នុង​ដែន​កំណត់​នៃ​ច្បាប់ ហើយ​អាច​ត្រូវ​ពិនិត្យ​តាម​ផ្លូវ​ច្បាប់។

លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ​នេះ​​ចំនួន ២២០​ នៅក្នុងអាណត្តិដំបូងរបស់គាត់​ក្នុង​ឆ្នាំ​២០១៧ ប៉ុន្តែ​ក្រោយ​មក​​អធិបញ្ជា​មួយចំនួនត្រូវបានជំទាស់នៅក្នុង​រឿង​ក្តីក្តាំ​ក្នុង​តុលាការ។

​ជាការ​កត់សម្គាល់ ប្រធានាធិបតី​ដែលហៀប​នឹងអ​ស់​អំណាច​​ ចូ បៃ​ដិន​ បានចេញបទបញ្ជាប្រតិបត្តិចំនួន ១៦០​​ក្នុងថ្ងៃស្បថ​ចូលកាន់​អំណាចនេះ។ អតីត​ប្រធានាធិបតី​ បារ៉ាក់​ អូ​បាម៉ា​ (Barak Obama) បាន​ចុះ​ហត្ថលេខា​លើ​អ​ធិបញ្ជាចំនួន​​២៧៧ និង  ​អតីត​ប្រធានាធិបតី ប៊ូស (Bush) ​ចុះ​​ហត្ថលេខា​​​លើ​អធិបញ្ជា​ចំនួន​២៩១។

សម្រាប់​ការ​ចុះ​ហត្ថលេខា​​លើ​អធិបញ្ជា​​លើក​នេះ ​លោក ដូណាល់ ត្រាំ នឹងធ្វើឡើង​នៅ​មុខ​​អ្នកចូលរួម​កម្មវិធី​ឡើង​កាន់​អំណាច​​របស់​លោក ដែល​មាន​​អ្នក​មុខ​អ្នកការ​ អង្គទូត ប្រមុខ​ដឹកនាំ​ប្រទេសនានា​ជាច្រើន អ្នកជំនួញ​ប្រមាណ​២០០០០នាក់​នៅ​​​កន្លែង​ប្រារព្វកម្មវិធី​។

នៅមុនថ្ងៃនៃការវិលត្រឡប់របស់សេតវិមានរបស់គាត់ លោក ដូណាល់ ត្រាំ បានសន្យាថានឹង​ធ្វើ​ការ​ផ្លាស់ប្តូរ​ដ៏សម្បើមជាមួយល្បឿនដ៏​លឿន​ និងថាមពល​ជាប្រវត្តិសាស្ត្រ ដើម្បីចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែល​គេ​ឲ្យ​ហៅថា «ព្យុះ​ភ្លៀង​» (blizzard)។

តាមសេចក្តីរាយការណ៍​របស់​ BBC គណបក្សសាធារណរដ្ឋបានសន្យាថានឹងធ្វើសកម្មភាពឯកតោភាគីលើបញ្ហាជាច្រើន ដោយប្រើប្រាស់អំណាចប្រធានាធិបតីរបស់គាត់ ដើម្បីចាប់ផ្តើមប្រតិបត្តិការបណ្តេញជន​អន្តោប្រវេសន៍​​អត់ច្បាប់​​ចេញ កាត់បន្ថយបទប្បញ្ញត្តិបរិស្ថាន និងបញ្ចប់កម្មវិធី​​​​​​​ពហុភាគី​​​ជាដើម​។

​​ការ​សន្យា​របស់លោក​ ដូណាល់ ត្រាំ ​ក្នុងពេលកន្លងមក ​បញ្ហា​សង្គម​និង​សកលលោក​នឹង​កើត​ឡើង​កាន់តែខ្លាំង​តាមរយៈការ​អនុវត្ត​​​គោលនយោបាយ​របស់​​លោក​ដែល​នឹងដាក់​ចេញ ដូចជា ការប៉ងទិញកោះ​ Greenland ពីដាណឺម៉ាក ការ​ចង់បាន​​​​កាណា​ជា​រដ្ឋ​ចំណុះ​ និង​ការ​ចង់​បាន​​​ព្រែក​ជីកប៉ាណាម៉ា​​មក​គ្រប់គ្រងជាដើម៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៤ នាទីutes មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម