ព័ត៌មានជាតិ
សមាគមបណ្ណាល័យគំនិតរៀបចំពិព័រណ៌សៀវភៅលើកទី១ នៅរាជធានីភ្នំពេញចុងសប្ដាហ៍នេះ
សមាគមបណ្ណាល័យគំនិតបានផ្ដួចផ្ដើមរៀបចំពិព័រណ៌សៀវភៅលើកទី១ នៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥នៅ រមណីយដ្ឋានធម្មជាតិភូមិរំដួល ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញពីម៉ោង៨ព្រឹក ដល់៥ល្ងាច។
ពិព័រណ៍សៀវភៅនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងនិងវប្បធម៌នៃការអាន លើកទឹកចិត្តការតែងនិពន្ធប្រកបដោយគុណភាព ផ្សព្វផ្សាយស្នាដៃនិពន្ធថ្មី ក៏ដូចជាចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការរៀបចំព្រឹត្តិការណ៍ដូចជា សួនអំណានសម្រាប់មនុស្សធំនិងកុមារ, និងការតាំងបង្ហាញស្នាដៃសិល្បៈទាក់ទងនឹងសៀវភៅជាដើម។

ក្នុងនោះមានសកម្មភាពមួយចំនួនត្រូវបានរៀបចំឡើង រួមមានការចែកជូនសៀវភៅឥតគិតថ្លៃ, ការប្រឹក្សាយោបល់អំពីការអាននិងការតែងនិពន្ធ, ការទទួលការបរិច្ចាគសៀវភៅ, និងអនុញ្ញាតឱ្យមានការដាក់តាំងលក់សៀវភៅពីគ្រឹះស្ថានបោះពុម្ភនានាផងដែរ។
ស្ថាបនិក និងប្រធានប្រតិបត្តិសមាគមបណ្ណាល័យគំនិត ព្រះតេជគុណសីលរក្ខិតោ រឹម ឈាវ លើកទឹកចិត្តមនុស្សគ្រប់រូប គ្រប់សណ្ឋាន ជាពិសេសសិស្ស និស្សិត និងយុវជន ត្រូវតែចាប់យកការអានជាសំខាន់បំផុត។

ព្រះតេជគុណ រឹម ឈាវ៖ «ការអានសៀវភៅ មិនអានឱ្យយើងក្លាយជាអ្នកមាន ប៉ុន្តែគ្មានអ្នកមានណាម្នាក់ដែលមិនអានសៀវភៅនោះទេ។ [..] ចង់ក្លាយជាមនុស្សពូកែគិត ត្រូវតែពូកែអាន, យ៉ាងណាមិញចង់ធ្វើជាមនុស្សពូកែនិយាយត្រូវតែពូកែអានជាដាច់ខាត»។
បណ្ណាល័យគំនិត បង្កើតឡើងនៅឆ្នាំ២០១៨ ជាសមាគមដែលមិនស្វែងរកប្រាក់ចំណេញ មានបេសកកម្មសិក្សាស្រាវជ្រាវនិងបណ្ដុះបណ្ដាល អភិវឌ្ឍបណ្ណាល័យនិងលើកកម្ពស់ការអាននៅកម្ពុជា, និងកិច្ចគាំពារសង្គម៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


