ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងអប់រំ ៖ រយៈពេល ៣ថ្ងៃ អ្នកចូលរួមអានក្នុងពិព័រណ៍សៀវភៅ មានការកើនឡើងជាងមុន
អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ចំនួនអ្នកចូលរួមអានក្នុងពិព័រណ៍សៀវភៅ ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៩ ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាមានការកើនឡើងជាងមុន។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ នៅព្រឹក ថ្ងៃទី១២ មីនា នេះ ថា ចំនួនស្តង់ និងអ្នកចូលរួមក្នុងពិព័រណ៍សៀវភៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមានការកើនឡើងជាបន្តបន្ទាប់ពិសេសពិព័រណ៍ក្នុងទិវាជាតិអំណាន ថ្ងៃទី១១មីនាឆ្នាំ២០២៤ ឃើញមានចំនួនអ្នកចូលរួមកកកុញច្រើនជាងឆ្នាំមុនៗ ដោយសារតែការតាំងពិព័រណ៍ផ្សេងៗ ដែលក្រសួងអប់រំសហការជាមួយស្ថាប័នពាក់ព័ន្ធកន្លងមករៀបចំនៅបណ្ណាល័យជាតិរាល់ឆ្នាំត្រូវបានលើកទៅធ្វើនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែរ។

លោកស្រី បានបន្តថា ករណីនេះបង្ហាញថាចំនួនអ្នកចូលរួមអានមានច្រើនជាងមុនហើយសៀវភៅបោះពុម្ពផ្សាយក៏មានគុណភាពនិងប្រសើរជាងមុនដែរហើយចំណងជើង ឬប្រធានបទមានផ្សេងៗគ្នាច្រើនសម្រាប់ជាជំរើសអ្នកអានក៏ច្រើនជាងមុន។

លោកស្រី ឃួន វិច្ឆិកា បានបន្តទៀតថា ដើម្បីលើកម្ពស់ការអានបន្ថែមក្រសួងអប់រំ បានយកចិត្តទុកដាក់លើវិធីសាស្ត្របង្រៀនដោយផ្តោតទៅលើសិស្សមជ្ឈមណ្ឌលដោយឱ្យសិស្សធ្វើការស្រាវជ្រាវឱ្យបានច្រើនជាងមុនដោយនៅតាមសាលារៀនមានបង្កើតបណ្ណាល័យស្តង់ដាមានការគាំទ្រពីដៃគូពាក់ព័ន្ធក្នុងការរៀបចំបណ្ណាល័យមានលក្ខណៈស្តង់ដា និងមានសៀវភៅឆ្លើយតបទៅនឹងការរៀន និងបង្រៀន និងពង្រឹងគុណភាពគ្រូដោយកែលម្អបណ្ណាល័យតាមសាលាគរុគោសល្យនានា ដោយដាក់សៀវភៅការរៀននិងបង្រៀនជាភាសាខ្មែរ និងភាសាបារាំងហើយឆាប់ខាងមុខនេះបណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាតមានខ្នាតធំ កំពុងសាងសង់ស្ថិតនៅវិទ្យាស្ថានជាតិអប់រំ ហើយគ្រោងនឹងសាងសង់រួចរាល់នៅឆ្នាំ២០២៥ខាងមុខនេះ សម្រាប់សាធារណជនទូទៅសិក្សាស្រាវជ្រាវ និងអាន ផងដែរ៕
អត្ថបទ ៖ សំអឿន

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


