ព័ត៌មានជាតិ
ការដ្ឋាន ១ កន្លែង ក្នុងសង្កាត់ទួលទំពូងទី ២ យកកម្ទេចថ្មដាក់លើចំណីផ្លូវ នាំឲ្យផ្លូវកាន់តែតូចចង្អៀត
ការដ្ឋានកំពុងសាងសង់ ១ កន្លែង បានយកដីចំណីផ្លូវដាក់គំនរកម្ទេចថ្មពេញផ្លូវជាច្រើន ដែលធ្វើឲ្យបាត់បង់សម្រស់ដងផ្លូវ។

ការដ្ឋានកំពុងសាងសង់ខាងលើនេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៤៥៦ កែងផ្លូវលេខ ១២៣ សង្កាត់ទួលទំពូងទី ២ ខណ្ឌចំការមន។ ការដ្ឋានកំពុងសាងសង់នេះ បានបំពានច្បាប់ នៃការសាងសង់ ដែលអាជ្ញាធរបានកំណត់ ដោយយកនូវកម្ទេចថ្មសេសសល់ពីការសាងសង់ទៅដាក់លើដីចំណីផ្លូវ។

លោក សុខ ធី ជាប្រជាពលរដ្ឋ លើកឡើងថា គាត់ជាអ្នករស់នៅក្បែរនោះ តែងឃើញមានកម្មករលើកកម្ទេចថ្មចេញពីក្នុងមកដាក់លើផ្លូវតែម្ដង និងមានដាក់នៅក្បែរមាត់លូថែមទៀត។ ពេលខ្លះ មានខ្យល់មកម្តងៗ គឺហុយ ពិបាករស់នៅខ្លាំង ដោយសារតែមានកម្ទេចថ្មលាយដីដាក់លើផ្លូវនេះ។

ចំណែក លោក រង្សី ជាប្រជាពលរដ្ឋ ក៏បានលើកឡើងដែរថា ការយកកម្ទេចថ្មមកដាក់លើចំណីផ្លូវនេះ គឺខុសទាំងស្រុងហើយ។ ការយកមកដាក់នេះ គឺមិនមានកម្ទេចថ្មនោះទេ មានទាំងដីលាយឡំគ្នាពេញមាត់លូតែម្ដង។ ធ្វើបែបនេះយូរៗ ទៅ លូ នឹងពោរពេញទៅដោយដី និងកម្ទេចថ្ម ហើយនឹងអាចងាយរាំងស្ទះលំហូរទឹក ធ្វើឲ្យជន់លិចកើតជាទឹកស្អុយ ដក់ទឹកលើផ្លូវជាក់ជាពុំខាន។

ចំពោះបញ្ហានេះដែរ លោក កៀង ល័ក្ខ អភិបាលខណ្ឌចំការមន បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី ឲ្យដឹងថា លោកនឹងចាត់ក្រុមការងារមន្ត្រីសង្កាត់ ចុះទៅត្រួតពិនិត្យមើលទីតាំងខាងលើនេះជាបន្ទាន់៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


