ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃកាន់តែខ្លាំងនៅភាគអាគ្នេយ៍អូស្ត្រាលីចំពេលរលកកម្ដៅកើនឡើង
ក្រោយរងឥទ្ធិពលរលកកម្ដៅខ្លាំង ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលីបានរងភ្លើងឆេះព្រៃដ៏សម្បើម និងជំរុញឱ្យអាជ្ញាធរចេញបម្រាមនានាជុំវិញហេតុការណ៍ភ្លើងឆេះព្រៃនេះសម្រាប់ផ្នែកជាច្រើននៃរដ្ឋ Victoria ។ នេះបើយោងតាមការចេញរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៧ខែមករានេះ។

អ្នកព្យាករណ៍អាកាសធាតុរបស់ប្រទេសនេះ បានព្រមានថា សីតុណ្ហភាពអាចឡើងដល់៤១អង្សាសេនៅក្នុងរដ្ឋធានី Melbourne របស់រដ្ឋ Victoria ដែលខ្ពស់ជាង១៤អង្សាសេធៀបនឹងសីតុណ្ហភាពអតិបរមាមធ្យមរបស់រដ្ឋនេះសម្រាប់ខែមករា។
សីតុណ្ហភាពក្ដៅខ្លាំងនេះបាននាំមកនូវការចងចាំពីគ្រោះមហន្តរាយឆ្នាំ ២០១៩-២០២០ ដែលហៅថា «Black Summer» ដែលបានឆេះបំផ្លាញតំបន់មួយមានទំហំប៉ុនប្រទេសតួកគី ដោយសម្លាប់មនុស្ស៣៣នាក់និងសត្វរាប់លានក្បាលងាប់។
អាជ្ញាធរបានវាយតម្លៃគ្រោះថ្នាក់ភ្លើងគឺកម្រិតគ្រោះថ្នាក់ខ្លាំងបំផុតទីពីរក្នុងតំបន់ចំនួន៥ក្នុងរដ្ឋ Victoria នៅថ្ងៃចន្ទ ស្របពេលដែលមានភ្លើងឆេះនៅក្នុងតំបន់មួយចំនួននៅភាគអាគ្នេយ៍របស់ប្រទេសនេះស្រាប់ទៅហើយ។
លោក Dean Narramore អ្នកជំនាញឧតុនិយមជាន់ខ្ពស់នៃអ្នកព្យាករណ៍បានប្រាប់ក្រុមហ៊ុន Australian Broadcasting Corp ថា ស្ថានភាពក្តៅស្ងួតនិងខ្យល់ខ្លាំងអាចបង្កឱ្យមានភ្លើងឆេះធំបន្ថែមទៀត។
ជាមួយគ្នានេះ រដ្ឋ New South Wales រដ្ឋ South Australia រដ្ឋភាគខាងលិចអូស្ត្រាលី Queensland និង Northern Territory ក៏ស្ថិតនៅក្រោមការជូនដំណឹងអំពីរលកកម្ដៅនៅថ្ងៃចន្ទនេះដែរ ហើយអ្នកព្យាករណ៍ថា រលកកម្ដៅនឹងបន្តកើនឡើងកាន់តែខ្លាំងនៅថ្ងៃអង្គារ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


