ព័ត៌មានជាតិ
ការផលិតអំបិលនឹងទទួលបានក្នុងរង្វង់ពី ៨ ទៅ ១០ ម៉ឺនតោនក្នុងឆ្នាំនេះ
សមាគមផលិតអំបិលកម្ពុជាបានធ្វើការព្យាករណ៍ថា នៅឆ្នាំ២០២៥ នេះ ផលិតកម្មអំបិល អាចនឹងទទួលបានក្នុងរង្វង់ចន្លោះពី ៨ ម៉ឺន ទៅ ១០ ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។

លោក ប៊ុន ណារិន ប្រធានសមាគមផលិតអំបិលកម្ពុជា បានឱ្យ «កម្ពុជាថ្មី» ដឹងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នេះថា ផលិតកម្មអំបិលបានចាប់ផ្តើមផលិតចាប់តាំងពីរង្វង់ខែតុលា ឆ្នាំ២០២៤ មក ដែលគិតមកដល់ពេលបច្ចុប្បន្ននេះ គឺអាចប្រមូលផលបានខ្លះៗ ក្នុងរង្វង់ ៣០ ហើយសម្រាប់លក់នៅលើទីផ្សារ។
ជុំវិញផលិតកម្មអំបិលនេះ លោក ប៊ុន ណារិន បានមានប្រសាសន៍ថា៖«ការផលិតអំបិលឆ្នាំនេះ ប្រសិនបើអាកាសធាតុអំណោយផលល្អ មិនបង្កការរំខានផ្សេងៗ យើងរំពឹងថានឹងអាចផលិតបានចន្លោះ ៨ ម៉ឺនតោន ទៅ ១០ ម៉ឺនតោន ព្រោះកាលពីពេលកន្លងមក តាមការកត់សម្គាល់ យើងឃើញថាមេឃអាចនឹងធ្លាក់ភ្លៀងនៅចុងដៃបន្តិច ដូច្នេះហើយទើបបច្ចុប្បន្ននេះ ខាងសមាគមសម្រេចប្រមូលផលអំបិល ព្រោះមេឃនៅមិនទាន់ធ្លាក់ភ្លៀង»។

ពាក់ព័ន្ធទៅនិងទីផ្សារនាំចេញអំបិល កាលពីឆ្នាំ២០២៤ ប្រធានសមាគមរូបនេះបានឱ្យដឹងថា អំបិលកាលពីឆ្នាំមុន គឺនៅសេសសល់ច្រើនប្រមាណ ៤០ ទៅ ៥០% ដែលស្តុកទុកនៅក្នុងឃ្លាំងដែលធ្វើឱ្យផលិតករប្រឈមទៅនិងទីផ្សារជាខ្លាំង។
ជាក់ស្តែងចុងឆ្នាំនេះ អំបិលបានប្រឈមទីផ្សារយ៉ាងគំហុក ដោយអំបិលធ្លាក់ថ្លៃ មកនៅត្រឹមតម្លៃប្រមាណ ៥ ពាន់ ៥ រយរៀលប៉ុណ្ណោះ ក្នុងមួយបាវទំងន់ ៥០ គីឡូក្រាម ដែលតម្លៃនេះគឺសឹងតែខាតដើមផង ព្រោះអំបិលធ្វើតាមបែបលក្ខណៈប្រពៃណី និងតាមធម្មជាតិសុទ្ធសាធ។
ជាមួយគ្នានេះ សម្រាប់តម្លៃដែលប្រមូលផលលក់ចេញនាពេលនេះ តម្លៃនៅតែធ្លាក់ចុះ ហើយក៏មិនទាន់មានការងើបឡើងវិញនៅឡើយ ដែលកត្តានេះបានធ្វើឱ្យផលិតករមួយចំនួនផ្អាកការផលិតអំបិលលើស្រែរបស់ខ្លួនមួយចំនួន ព្រោះតម្លៃខាតពេក។

លោកក៏បានបញ្ជាក់បន្ថែមថា៖«យើងឃើញថា តាំងពីឆ្នាំមុន មកដល់ពេលនេះតម្រូវការនាំចេញទៅក្រៅស្រុកគឺមានសភាពស្ងប់ស្ងាត់នៅឡើយមិនទាន់មានការបញ្ជាទិញណាមួយទេ ដែលកត្តាទាំងអស់នេះ គឺអាចមកពីបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា រុស្ស៊ី- អ៊ុយក្រែន គឺនៅតែបន្ត ដែលធ្វើឱ្យប៉ះពាល់ដល់ការនាំចេញនេះផងដែរ»។
សូមជម្រាបថា នៅក្នុងឆ្នាំ ២០២៤ ទិន្នផលអំបិលសម្រេចបានជាង ១៣ ម៉ឺនតោន មានការកើនឡើងជាងឆ្នាំ២០២៣ ដែលមានចំនួនតែជាង ៨ ម៉ឺនតោន (៨១ ១៥៤) កើនឡើងជិត ១៤៩ ភាគរយធៀបនឹងចំនួន ៣២.៩០០ តោន កាលពីឆ្នាំ២០២២៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


