Connect with us

សេដ្ឋកិច្ច

សមាគមផលិតកម្ពុជា៖ ​អំបិលប្រមាណជាង ៥ ម៉ឺនតោន ត្រូវបានលក់ទៅទីផ្សារ នៅឆមាសទី១ ឆ្នាំនេះ

បានផុស

នៅ

សមាគមផលិតអំបិលកម្ពុជាបានឱ្យដឹងថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៥ នេះ សមាគម​បាន​នាំ​ចេញ​អំបិល​សរុប​ប្រមាណ​ជាង ៥ ម៉ឺន​តោន​ (៥៥,០៤៧.៣៧ តោន) លក់​លើ​ទីផ្សារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន ណារិន ប្រធាន​សមាគម​ផលិត​អំបិល​កម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៥ ថា គិត​មក​ដល់ថ្ងៃទី ១៥ មិថុនា ២០២៥ នេះ សមាគម​ផលិត​អំបិល​បាន​សរុប​ប្រមាណ ៨២,២៤២ តោន ក្នុង​នោះ ​លក់​ចេញ​ទៅ​កាន់​ទីផ្សារ​សរុប​បាន​ប្រមាណ ៥៥,០៤៧.៣៧ តោន​។

ក្នុង​ចំណោម​អំបិល​ផលិត​បាន​សរុប ​ក៏​មាន​ប្រភេទអំបិលសម្គាល់ភូមិសាស្ត្រ (អំបិលGI) ផលិតបាន អំបិលគ្រួស ២ ៣០០ តោន, ផ្កាអំបិល ០៥ តោន ហើយ​អាច​លក់ចេញ​ទៅ​កាន់​ទីផ្សារ​បាន​អំបិលគ្រួស ១ ៣៧០ តោន និង​ផ្កាអំបិល ០៥ តោន។

បើ​តាម លោក ប៊ុន ណារិន ដដែល ក៏​បាន​ឱ្យ​ដឹង​បន្ថែម​ថា នៅ​ក្នុង​រដូវ​ផលិត ចាប់​ពី​ ខែ​មករា-កុម្ភៈ ដល់ ​ខែ​មីនា ឆ្នាំ​២០២៥ សមាគម អាច​លក់​អំបិលគ្រួស​បាន​ក្នុង​តម្លៃ​ ៩ ០០០រៀល-១០,០០០រៀល ក្នុង​មួយ​បាវ ៥០ គីឡូក្រាម ដោយ​ឡែក​ ផ្កាអំបិលលក់បានតម្លៃ ២ ៦០០៛/គីឡូក្រាម ទៅ​ ៣ ០០០៛/គីឡូក្រាម ឬ​ស្មើ​និង ១៣០ ០០០រៀល ទៅ ១៥០ ០០០រៀល ក្នុង​មួយ​បាវ ៥០ គីឡូក្រាម។ ដោយ​ឡែក អំបិលស លេខ១ លក់​បាន​ក្នុង​តម្លៃ ៦​ ០00រៀល ទៅ ៧ 000រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម, អំបិលស្រគាំលេខ២ លក់​បាន​តម្លៃ​ ៥ ០00រៀល ទៅ​ ៥​ ៥00រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម និង​អំបិលខ្មៅ លក់​បាន​ត្រឹម​តម្លៃ​ ៤​ ០00រៀល ទៅ ៤ ៥00រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក ប៊ុន ណារិន បាន​គូស​បញ្ជាក់​ថា ឈាន​មក​ដល់​បច្ចុប្បន្ន​នេះ គឺ ចាប់​ពី​ខែ ឧសភា-មិថុនា-កក្កដា អំបិល​កំពត-កែប ដោយ​អំបិលស លេខ១ លក់​បា​ក្នុង​តម្លៃ​ ១២ ០០០រៀល ទៅ​ ១៥ ០០០រៀល ក្នុង​មួយបាវ ៥០ គីឡូក្រាម, អំបិលស្រគាំលេខ២ លក់​បាន​ក្នុង​តម្លៃ ១០​ ០០០រៀល ទៅ ១២ ០០០រៀល ក្នុងមួយបាវ  ៥០ គីឡូក្រាម ហើយ​ចំពោះ​​អំបិល​ខ្មៅ មិន​មាន​ក្នុង​ឃ្លាំង​នោះ​ទេ​។

ទន្ទឹម​នេះ ប្រធាន​សមាគម​រូប​នេះ ក៏​បាន​បន្ថែម​ដែរ​ថា បើ​ទោះបីថាការប្រមូលផលឆ្នាំ២០២៥ នេះ​ទទួល​បាន​បរិមាណ​ផល​តិច​ប៉ុន្តែ​យើង​មាន​សល់ក្នុងឃ្លាំងពីឆ្នាំ ២០២៤ នោះ​មិនចាំបាច់នាំចូលបន្ថែមទេ បរិមាណ ៨០,០០០តោន ក្នុង ១ ឆ្នាំ គឺ​សមាគម​អាចផ្គត់ផ្គង់គ្រប់​គ្រាន់​សម្រាប់​តម្រូវ​ការ​ទីផ្សារ។

យោងតាមក្រសួងឧស្សាហកម្ម ផលិតកម្មអំបិលកម្ពុជាសម្រេចបានជាង ១៦ ម៉ឺនតោន (១៦៨ ៨៨២) នៅក្នុងឆ្នាំ ២០២៤ លើ​ផ្ទៃ​ដីស្រែអំបិលជិត ៤ ពាន់ហិកតា (៣ ៩៨៧) (កំពត ៣ ៤៨៩ហិកតា កែប ៤៩៧​ហិក​តា)។

គួរជម្រាបថា កម្ពុជាមានក្រុមផលិតអំបិលចំនួន ១៩១ ក្រុម ក្នុងនោះខេត្តកំពតផលិតបាន ១២៨ ៤៧៤ តោន ខេត្តកែប ផលិតបាន ៤០ ៤០៨ តោន​។ ការលក់ចេញបានចំនួន ៧៤ ១៨៥ តោន។

ក្នុង​មួយ​ឆ្នាំៗ​ កម្ពុជា​ត្រូវការ​អំបិល​ចន្លោះ​ពី​ ៧-១០​ ម៉ឺន​តោន ​ដើម្បី​បំពេញតម្រូវការ​​ក្នុងស្រុក​។ ក្រៅពី​ផល​អំបិល​ក្នុងស្រុក បណ្តា​ខេត្ត​នៅជាប់​ព្រំដែន​ថៃ និង​វៀតណាម ក៏​តែង​នាំចូល​អំបិល​មក​ដាក់លក់​ផងដែរ​ ប៉ុន្តែនៅឆ្នាំ ២០២៤ ពុំមាន​ការ​នាំអំបិលចូលពីបរទេសនោះទេ៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ថា មីនដែលទាហានខ្លួនជាន់ ទើបបង្កប់ថ្មីៗ ផ្ទុយពីការអះអាងរបស់ Boonsin Phadklang

សន្តិសុខសង្គម១៧ ម៉ោង មុន

ឪពុក​ចេញ​ទៅ​ផឹក​ស៊ី ទុក​ឱ្យ​ក្មេង​ៗនៅ​ក្នុង​ផ្ទះ​បង្ក​ជា​អគ្គិភ័យ ​សំណាង​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​ទាន់​ពេល

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ សួរទៅនាយករដ្ឋមន្ត្រីស្ដីទីថៃថា លេបថ្នាំខុស បាត់ការចងចាំមែនទេ ទើបហ៊ាននិយាយថា ហ៊ុន សែន អត់តម្លៃទាំងដែលធ្លាប់រងចាំសម្ដេច៤ម៉ោង ដើម្បីអង្វរសុំចរចា?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ទាហានថៃ ៣នាក់ជាន់មីននៅព្រំដែនជាប់កម្ពុជា ក្នុងនោះម្នាក់របួសធ្ងន់ ដាច់ជើងម្ខាង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ឥតខ្មាស! ថៃ ចោទកម្ពុជា ថា កំពុងលេងល្បិចបញ្ឆេះឲ្យផ្ទុះអាវុធ តែមិនចេះមើលទង្វើខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម