ព័ត៌មានជាតិ
អភិបាលខេត្តកំពត ជំរុញឲ្យក្រុមផលិតអំបិលបង្កើនការផលិតដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់
ដើម្បីអនុវត្តតាមនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការនាំចូល និងលើកស្ទួយផលិតផលក្នុងស្រុក លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានជំរុញដល់ក្រុមផលិតអំបិល ត្រូវបង្កើនការផលិតឲ្យបានច្រើន ដើម្បីផ្តត់ផ្គង់តម្រូវការប្រើប្រាស់នៅក្នុងស្រុកឲ្យបានគ្រប់គ្រាន់។ លោកបញ្ជាក់ថា បច្ចុប្បន្ននៅសល់តែខេត្តកំពត និងកែបប៉ុណ្ណោះ ដែលអាចនៅផលិតអំបិលតាមបែបធម្មជាតិបាន ហើយមានគុណភាពខ្ពស់ទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

ថ្លែងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីអំពីការផលិតអំបិល ដែលបានធ្វើឡើងកាលពីថ្ងៃទី២ធ្នូនាពេលថ្មីនេះ ដោយមានការចូលរួមពីក្រុមអ្នកទិញ និងក្រុមអ្នកផលិតអំបិលកំពត–កែប លោក ម៉ៅ ធនិន បានលើកឡើងថា អំបិលកំពត ជាផលិតផលដែលមានការចុះបញ្ជីជាទំនិញសំគាល់ទីតាំងភូមិសាស្ត្រ(GI) (អំបិលGI ខេត្តកំពត-កែប) ដែលមានគុណភាពត្រូវបានទទួលស្គាល់ជាអន្តរជាតិ តាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ។

លោកថា បច្ចុប្បន្នមានតែខេត្តកំពត និងកែបតែប៉ុណ្ណោះ ដែលនៅផលិតអំបិលតាមបែបធម្មជាតិ ដូច្នេះក្រុមអ្នកផលិតអំពិលកំពត-កែបទាំង ១៧១ក្រុម ត្រូវបន្តខិតខំបង្កើនការផលិត ហើយម្ចាស់ដីស្រែអំបិលចាស់ៗ សូមត្រឡប់មកផលិតអំបិលឡើងវិញ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកឲ្យបានគ្រប់គ្រាន់ ខណៈដែលប្រជាជននាំគ្នាងាកមកគាំទ្រផលិតផលខ្មែរ ហើយវាស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការនាំចូល និងលើកស្ទួយផលិតកម្មក្នុងស្រុក ដើម្បីចីរភាព និងកំណើន។ ការរួមគ្នាបង្កើនការផលិតអំបិល មិនត្រឹមតែជួយលើកម្ពស់លើវិស័យអំបិលប៉ុណ្ណោះទេ តែវាក៏ជួយអភិរក្សនូវទំនៀមទម្លាប់ប្រពៃណី នៃការផលិតអំបិលរបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកជាងពាន់ឆ្នាំឲ្យនៅគង់វង្ស ហើយជាពិសេសជួយទាក់ទាញភ្ញៀវទេសចរថែមទៀតផង។

យោងតាមរបាយការណ៍របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពតបានបង្ហាញថា ខេត្តកំពតមានដីផលិតអំបិលសរុប ៣ ៤៨៩,៤៨ ហិកតា មានក្រុមផលិត ១៧១ ក្រុម កម្លាំងពលកម្ម ១ ៤៧៤ នាក់ និងឃ្លាំងស្តុក ៥៣៦ ឃ្លាំង។ ក្នុងឆ្នាំ២០២៥ ខេត្តកំពតផលិតអំបិលបាន ៣១ ៣៨២ តោន ហើយបូករួមអំបិលក្នុងស្តុកដើម សរុបមាន ៨២ ២៤២ តោន។ ការលក់បាន ៧៤ ១១៧ តោន ហើយអំបិលកំពុងនៅសល់ក្នុងស្តុកចំនួន ៣ ៧២០ តោន ខណៈដែលតម្រូវការប្រើប្រាស់ក្នុងប្រទេសប្រមាណ ១០ ទៅ១១ម៉ឺនតោន ក្នុងមួយឆ្នាំ៕
អត្ថបទ៖ សឹង រ៉ាត់





-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣០ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


