ជីវិតកម្សាន្ដ
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
តារាកំប្លែងជើងចាស់មានឈ្មោះដើមឈុំ ប៊ុន ឈឿន ហៅតាចេកដូចដែលអ្នកគាំទ្របានដឹងហើយ ថាទោះបីបច្ចុប្បន្ននេះលោកមានជីវភាពលំបាកខ្វះខាតយ៉ាងណា តែដើម្បីចិញ្ចឹមជីវិតចុងក្រោយ គាត់ត្រូវតែខំប្រឹងមិនថាត្រូវជួបព្យុះភ្ញៀងយ៉ាងណាក៏ដោយនោះ។

តារាកំប្លែងជើងចាស់លោកតា ចេក ធ្លាប់បានបញ្ជាក់ប្រាប់កម្ពុជាថ្មីកាលពីថ្មីៗកន្លងមកនេះថា លោកពិត ជាសោកស្តាយជំនាញអាជីពសិល្ប:ដែលបានសាងឡើងជាង៥០ឆ្នាំ ប៉ុន្តែចុងក្រោយត្រូវបាត់បង់ទៅវិញ ស្ទើរគ្មានអ្នកស្គាល់ពិសេសក្មេងៗជំនាន់ក្រោយ។
យ៉ាងណា ដោយមានការផ្តល់ឱកាសពីខាងអ្នកដឹកនាំរឿង តារាកំប្លែងតាចេក បានបង្ហាញវត្តមានជាថ្មីក្នុងការថតសម្តែងភាពយន្ត។ លោកតា ចេក បានរៀបរាប់ថា ខ្ញុំមកថតកុនរឿងខ្មោចនៅគៀនស្វាយមិនទាន់បានមួយ sense ទេ ប្រហែលរហូតដល់ភ្លឺហើយ ស៊ូៗដើម្បីជីវិត ដឹងម៉េចទេចង់់ភ្លេចអស់ហើយខានថតយូរពេក (មិនមែនផ្ទះថ្មទេចេតីយ៍ដីទេណា។
តារាកំប្លែងវ័យជាង ៧០ឆ្នាំ លោក តាចេក ជារឿយក៏ធ្លាប់ស្នើអ្នកសិល្ប: បើមានការងារថត ឬសម្តែងជួយហៅលោកទៅសម្តែងផង ដើម្បីបានលុយដោះស្រាយជីវភាពនិងចិញ្ចឹមជីវិត។ ជាការពិត តារាកំប្លែងតាចេក កាលពីថ្មីៗនេះបានធ្វើឱ្យទស្សនិកជននិងអ្នក គាំទ្រមានក្តីអាណិតអាសូរខ្លាំងក្រោយឃើញទិដ្ឋភាពតារាកំប្លែងជើងចាស់រូបនេះកំពុងអង្គុយលក់ខ្យងនិងបន្លែនៅក្រោមស្ពានមួយកន្លែងនាទឹកដីស្រុកពារាំងខេត្តព្រៃវែង។
តារាកំប្លែងជើងចាស់មានឈ្មោះដើមឈុំ ប៊ុន ឈឿន ហៅ តាចេក បានបញ្ជាក់ថា រាល់ថ្ងៃនេះជីវភាពប្រចាំថ្ងៃរបស់គាត់ធ្លាក់ដល់កម្រិតសូន្យ ខណ:ដែលអាជីពសិល្ប:ក៏ស្ទើរបាត់បង់ទាំងស្រុង រីឯការរកស៊ី ក៏មិនសូវកាក់កបឡើយ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


