ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់២០នាក់ ក្នុងការបំផ្ទុះរថយន្តនៅស៊ីរី
ហេតុការណ៍បំផ្ទុះរថយន្ត បានសម្លាប់មនុស្សយ៉ាងតិចណាស់ ២០នាក់នៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Manbij ប្រទេសស៊ីរី កាលពីថ្ងៃចន្ទទី៣ខែកុម្ភៈឆ្នាំ២០២៥ ដែលជាការវាយប្រហារលើកទី២នៅទីនោះក្នុងរយៈពេលត្រឹម៣ថ្ងៃ និងជាការវាយប្រហារដ៏សាហាវបំផុតរបស់ប្រទេសស៊ីរី ចាប់តាំងពីលោក Bashar al-Assad ត្រូវបានទម្លាក់ពីអំណាចក្នុងខែធ្នូ។

កងការពារជនស៊ីវិលស៊ីរី ដែលគេស្គាល់ថាជាកងកម្លាំងមួក ស បាននិយាយថា រថយន្តដែលផ្ទុកទៅដោយសារធាតុផ្ទុះ បានផ្ទុះឡើងនៅលើផ្លូវធំមួយកន្លែង ខណៈដែលឡានដឹកកសិករប្រហែល ៣០នាក់បានបើកឆ្លងកាត់។
ទីភ្នាក់ងារនេះបានដាក់ចំនួនអ្នកស្លាប់នៅមុននេះ ១៥នាក់ ក្នុងនោះមានស្ត្រី ១៤នាក់ និងបុរសម្នាក់។ ស្ត្រីនិងកុមារី១៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល។
ប្រធានាធិបតីស៊ីរី បានប្រកាសប្តេជ្ញាថានឹងចាប់ជនល្មើសដាក់ទោសធ្ងន់ធ្ងរបំផុត ហើយបានហៅទង្វើនេះថាជាការវាយប្រហារភេរវកម្ម។
មិនមានការអះអាងភ្លាមៗពីក្រុមប្រដាប់អាវុធណាមួយសម្រាប់ការបំផ្ទុះរថយន្តនោះទេ។
មេបញ្ជាការកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលជាសម្ព័ន្ធមិត្តដឹកនាំដោយជនជាតិឃឺដ គាំទ្រដោយសហរដ្ឋអាមេរិក ហើយគ្រប់គ្រងភាគច្រើននៃភាគឦសានស៊ីរី បានថ្កោលទោសការវាយប្រហារនេះថាជា «អំពើឧក្រិដ្ឋកម្ម» គំរាមកំហែងដល់ការរួបរួមជាតិ។
គួរបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តកាលពីថ្ងៃចន្ទ គឺជាការវាយប្រហារលើកទី២នៅក្នុងតំបន់ Manbij ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។
កងការពារជនស៊ីវិលស៊ីរី បាននិយាយថា កាលពីថ្ងៃសៅរ៍ មនុស្សចំនួន ៤នាក់ ក្នុងនោះមានទាំងកុមារ២នាក់ និងស្ត្រីម្នាក់ ត្រូវបានសម្លាប់ដោយការបំផ្ទុះនៅលើផ្លូវមួយកន្លែងក្នុងកណ្តាលទីក្រុង៕
ដោយ៖ ឈាង
ចុចអាន៖ កងកម្លាំងស៊ីរី ១៤នាក់បានស្លាប់ ក្រោមការវាយឆ្មក់របស់ក្រុមអ្នកស្មោះត្រង់នឹងលោក Assad
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


