ព័ត៌មានអន្ដរជាតិ
បទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាសបន្តសុពលភាពទៀត ដែលស្ទើរតែផ្ទុះកាលថ្ងៃសៅរ៍
ចំណាប់ខ្មាំងអ៊ីស្រាអែល៣នាក់ទៀតដែលក្រុមហាម៉ាសចាប់ខ្លួនក្នុងការវាយប្រហារចូលអ៊ីស្រាអែលកាលថ្ងៃទី៧តុលាឆ្នាំមុន និងជនជាតិប៉ាឡេស្ទីន៣៦៩នាក់ ដែលអ៊ីស្រាអែលឃុំខ្លួន នឹងត្រូវបានដោះលែងដោះដូរគ្នាជាផ្នែកនៃបទឈប់បាញ់នៅហ្គាហ្សាដែលផុយស្រួយបំផុតរកតែផ្ទុះសង្គ្រាមជាថ្មីនោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera នៅថ្ងៃទី១៥ខែកុម្ភៈនេះ។

អ៊ីស្រាអែលបានគំរាមយ៉ាងខ្លាំងនៅមុនថ្ងៃសៅរ៍ ដែលថា បើក្រុមហាម៉ាសមិនដោះលែងចំណាប់ខ្មាំងដូចចែងក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ទេ នោះសង្គ្រាមនឹងផ្ទុះឡើងជាថ្មី ដោយអឺស្រាអែលបានត្រៀមកម្លាំងទ័ពរួចហើយ។
ចំណាប់ខ្មាំងដែលត្រូវដោះលែងនៅថ្ងៃសៅរ៍ត្រូវបានកំណត់អត្តសញ្ញាណថា ជាជនជាតិអាមេរិក-អ៊ីស្រាអែលឈ្មោះ Sagui Dekel-Chen, រុស្ស៊ី-អ៊ីស្រាអែល Alexandre Sasha Troufanov និងជនជាតិអាហ្សង់ទីន-អ៊ីស្រាអែល Yair Horn។ ខណៈពេលដែលឈ្មោះរបស់ប៉ាឡេស្ទីនដែលនឹងត្រូវដោះលែងមិនត្រូវបានប្រកាសនោះទេ។ បើតាមតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថាមានចំណាប់ខ្មាំង ៣៣៣ នាក់ដែលបានចាប់ខ្លួននៅហ្គាហ្សានឹងត្រូវបញ្ជូនទៅវិញ ១០នាក់នឹងត្រូវបានដោះលែងនៅតំបន់ខាងលិច ម្នាក់នៅហ្សេរុយសាឡឹមខាងកើត និង ២៥នាក់នឹងត្រូវបញ្ជូនទៅហ្គាហ្សា ឬអេហ្ស៊ីប។
គួរបញ្ជាក់ថាការដោះដូរចំណាប់ខ្មាំងនេះនឹងផ្ដល់ក្ដីសង្ឃឹមបន្ថែមទៀតដល់គ្រួសារអ៊ីស្រាអែលផ្សេងទៀត ដែលសាច់ញាតិរបស់ពួកគេនៅតែត្រូវបានឃុំខ្លួននៅហ្គាហ្សា។ លើសពីបន្ទាប់ពីការដោះលែងអ្នកទោសបន្ថែមទៀតក្នុងបទឈប់បាញ់នេះត្រូវបានគេរំពឹងថានឹងផ្លាស់ទីទៅដំណាក់កាលទីពីរនៃបទឈប់បាញ់នៅថ្ងៃទី ១ ខែមីនា ទោះបីជាវានៅតែមិនទាន់ច្បាស់ថាតើវានឹងដំណើរការយ៉ាងដូចម្តេចក៏ដោយ។
រហូតមកដល់ពេលនេះ ចំណាប់ខ្មាំងអ៊ីស្រាអែល ២១ នាក់ និងប៉ាឡេស្ទីនជាង ៧៣០ នាក់ត្រូវបានដោះលែងក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់ ចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើមនៅថ្ងៃទី ១៩ខែមករា៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


