ព័ត៌មានជាតិ
រដ្ឋតម្រូវឱ្យអ្នកដែលប្រើប្រាស់ដ្រូនដែលអាចផ្ទុកទម្ងន់ចាប់ពី២គីឡូឡើងត្រូវទៅធ្វើស្វ័យប្រកាស
រដ្ឋាភិបាលបានកំណត់វិធានការសន្ដិសុខថ្មីមួយដោយតម្រូវឱ្យអ្នកដែលកំពុងគ្រប់គ្រង កាន់កាប់ ឬប្រើប្រាស់ដ្រូនដែលមានទម្ងន់ផ្ទុកចាប់ពី២គីឡូក្រាមឡើង ត្រូវទៅធ្វើស្វ័យប្រកាសនៅអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ។

តាមសេចក្ដីប្រកាសអន្តរក្រសួងចំនួន៣ចុះថ្ងៃទី១៤ ខែកុម្ភៈ ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថាការតម្រូវនេះមិនអនុវត្តន៍ទៅលើដ្រូនដែលប្រើប្រាស់សម្រាប់វិស័យការពារជាតិ និងសន្ដិសុខជាតិនោះទេ។
ដោយឡែកចំពោះការបង្ហោះដ្រូនដែលអាចផ្ទុកទម្ងន់ចាប់ពី២គីឡូក្រាមឡើងក្រៅពីត្រូវប្រកាសនៅតាមអធិការដ្ឋាននគរបាលហើយ ក៏ត្រូវរាយការណ៍រាល់ពេលដែលត្រូវការបង្ហោះដ្រូនរបស់ខ្លួនទៅកាន់ប៉ុស្ដិ៍នគរបាលឃុំសង្កាត់ទីកន្លែងដែលបង្ហោះផងដែរ និងមិនត្រូវហោះលើសពី១២០ម៉ែត្រនោះទេ។
មានទីតាំងមួយចំនួនដែលបានហាមឃាត់បង្ហោះដ្រូនក្នុងប្រកាសអន្តរក្រសួងនេះក្នុងនោះក៏មានលំនៅដ្ឋានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី។
សេចក្ដីប្រកាសនេះក៏ព្រមានពីវិធានការផ្លូវច្បាប់ចំពោះអ្នកដែលមិនគោរពតាមបទប្បញ្ញាត្តិដែលបានចែងផងដែរ។
ជាការកត់សម្គាល់សេចក្ដីប្រកាសអន្តរក្រសួងនេះចេញតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន បានទម្លាយពីការចាប់បានគម្រោងរបស់ក្រុមនិយមជ្រុលចង់យកដ្រូនកសិកម្មធ្វើឃាតលើសម្ដេច និងក្រុមគ្រួសារ។ សម្ដេចតេជោថា បានដឹងថាមេខ្លោងនៃគម្រោងធ្វើឃាតសម្ដេចជាអ្នកណាហើយ តែថាពេលនេះ «ត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សាឱ្យអស់សិន»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


