សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ចោមចៅទី៣ បន្តចុះរៀបចំសណ្តាប់ធ្នាប់មហាវិថីសហព័ន្ធរុស្ស៊ីជាប់របងព្រលានពោធិ៍ចិនតុង
ភ្នំពេញ ៖ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈនិសោភ័ណភាពទីក្រុងស្អាត នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរសង្កាត់ចោមចៅទី៣ សហការជាមួយមេភូមិព្រៃទា ចុះរៀបចំសណ្តាប់ធ្នាប់នៅលេីមហាវិថីសហព័ន្ធរុស្ស៉ីជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ដោយឃេីញថានៅចិញ្ចេីមផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាផ្លូវដែលភ្ញៀវជាតិ និង អន្តរជាតិ ជាពិសេសថ្នាក់ដឹកនាំ ធ្វេីដំណេីរឆ្លងកាត់ ដេីម្បីរក្សាបាននូវសណ្តាប់ធ្នាប់ល្អ សោភ័ណភាពស្អាត លោកតែងតែបញ្ជាឱ្យកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់សហការជាមួយមេភូមិព្រៃទា ចុះរៀបចំសណ្តាប់ធ្នាប់ជារៀងរាល់ថ្ងៃដោយមិនអនុញាតិឲ្យបងប្អូនអាជីវករមកដាក់តុកកៅអី រទេះ រ៉ឺម៉កមកលក់ដូរនោះទេ។

លោកបញ្ជាក់ បេីសិនបងប្អូនអាជីវករនីតែមិនស្តាប់ការណែនាំលោកនឹងចាត់វិធានការរដ្ឋបាល ដោយចាប់យកសម្ភារៈមករក្សាទុករងចាំហៅម្ចាស់មកធ្វេីកិច្ចសន្យាបញ្ឈប់ការដាក់លក់ដូរតទៅទៀត ដូចនេះសូមចូលរួមសហការដេីម្បីរក្សាសណ្តាប់ធ្នាប់និងសោភ័ណភាពល្អ៕
ដោយ ៖ សុខា





-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


