ព័ត៌មានជាតិ
អាជីវករលក់ដូរលើផ្លូវលេខ១៨២ សម្តែងការពេញចិត្ត អាជ្ញាធរខណ្ឌ៧មករា រំដោះចិញ្ចើមផ្លូវកែលម្អសោភ័ណភាពសាធារណៈ
ប្រជាពលរដ្ឋ និងអាជីវករ ដែលរស់នៅ និងប្រកបអាជីវកម្មតាមបណ្តោយផ្លូវលេខ១៨២ ក្នុងមូលដ្ឋានខណ្ឌ៧មករា បានសម្តែងការរីករាយ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពសាធារណៈ របស់អាជ្ញាធរខណ្ឌ ក្នុងការរំដោះចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង។

ការលើកឡើងបែបនេះ ក្នុងឪកាសដែលប្រជាពលរដ្ឋជាអាជីវករ តាមបណ្តោយផ្លូវ១៨២ ក្នុងមូលដ្ឋានខណ្ឌ៧មករា បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយអាជ្ញាធរខណ្ឌ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌ៧មករា កាលពីរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦។


ក្នុងពិធីនេះដែរលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានពន្យល់បកស្រាយជូន ប្រជាពលរដ្ឋឲ្យបានយល់ថាក្នុងអំឡុងពេលជួសជុលកែលម្អកំណាត់ផ្លូវនេះ គឺ អាជ្ញាធរបានយកចិត្តទុកដាក់ខ្ពស់បំផុត ពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ ដោយការជួសជុលក្នុងមួយថ្ងៃតែពីផ្ទះប៉ុណ្ណោះ ដោយរៀបនឹងកាយធ្វើឲ្យឡើងវិញភ្លាមៗ ដោយមិនប្រើពេលប៉ះពាល់យូឡើយ។ បន្ថែមទៀតនោះ លោកអភិបាលបានបញ្ជាក់ថាការូឡាថ្មីនិង មានលាយពណ៌ឆ្នូតក្រហម កំណត់ព្រំរួចស្រាច ដោយពុំចាំបាច់បាញ់ថ្នាំកំណត់ព្រំនោះទេ សម្រាប់ឲ្យប្រជាពលរដ្ឋអាស្រ័យផល។


ការរៀបចំនេះ នឹងធ្វើឡើងគិតចាប់ពីស្តុបផ្សារដេប៉ូ កែងផ្លូវលេខ២១៥ រហូតដល់ស្តុបប្រាសាទពេជ្រ ពោលនៅលើមហាវិថីទេពផន ទាំងស្រុងតែម្តង ដោយអាជ្ញាធរ នឹងទុក២ភាគ៣ នៃចិញ្ចើមផ្លូវ សម្រាប់ការថ្មើរជើង និងទុក១ភាគ៣ នៃចិញ្ចើមផ្លូវ ឱ្យប្រជាពលរដ្ឋបន្តអាជីវកម្មលក់ដូរប្រកបរបរទទួលទានធម្មតា ប៉ុន្តែមិនមានការអនុញ្ញាត្តិឱ្យមានការបន្តយកចិញ្ចើម ឬចំណីផ្លូវធ្វើជាចំណត ឬចតយានយន្តក្នុងរយះពេលយូរនោះឡើយ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ អាជ្ញាធរ នៅតាមថ្នាក់មូលដ្ឋានទាំងអស់ ក្នុងរាជធានីភ្នំពេញ កំពុងបន្តការយកចិត្តទុកដាក់ ក្នុងការរំដោះចិញ្ចើមផ្លូវសាធារណះ ដើម្បីបង្កលក្ខណះងាយស្រួលសម្រាប់ពលរដ្ឋថ្មើរជើង កាត់បន្ថយបានពីរបៀបរៀបរយមិនល្អលើដងផ្លូវ និងដើម្បីសោភ័ណ្ឌភាពល្អប្រសើរក្នុងទីក្រុងទាំងមូលផងដែរ៕ អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


