ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ទួលសង្កែ១ បន្តពង្រឹងរបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈលើផ្លូវលេខ១០៥
កាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ក្រុមការងារសណ្តាប់ធ្នាប់សង្កាត់ឬួលសង្កែទី១ ក្រោមការដឹកនាំរបស់លោកស្រី រាជ ផាវឿន ចៅសង្កាត់និងប្រធានគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ បានចាត់ឱ្យក្រុមការងារសង្កាត់ រួមជាមួយកម្លាំងប្រជាការពារសង្កាត់ សហការជាមួយកម្លាំងប្រជាការពារខណ្ឌឫស្សីកែវ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមកំណាត់ផ្លូវលេខ១០៥ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

លោកស្រី រាជ ផាវឿន បានឱ្យដឹងថា ការចុះអនុវត្តនេះ មានគោលបំណងពង្រឹងរបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ ថែរក្សាទំហំផ្លូវ និងធានាឱ្យការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋប្រព្រឹត្តទៅដោយភាពងាយស្រួលសុវត្ថិភាព និងមិនមានការកកស្ទះ ដូចជាស្ថានភាពដែលធ្លាប់កើតមានពីមុន។


លោកស្រីបានបន្តថា ក្នុងឱកាសនោះដែរ ក្រុមការងារបានធ្វើការណែនាំ និងអប់រំដល់អាជីវករ ដែលលក់ដូរលើចំណីផ្លូវ និងលើដងផ្លូវសាធារណៈ ឱ្យផ្លាស់ប្តូរទៅលក់ដូរនៅទីតាំងសមស្របវិញ ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណៈរបស់សង្កាត់។


គូសបញ្ជាក់ផងដែរថា ជាមួយគ្នានេះ ក៏មានបញ្ហាលំបាកមួយចំនួនពីសំណាក់អ្នកលក់ដូរចល័ត ដែលត្រូវអូសរទេះពីទីតាំងមួយ ទៅកាន់ទីតាំងផ្សេងទៀត ប៉ុន្តែក្រុមការងារខណ្ឌ និងសង្កាត់ បានបន្តការពន្យល់ អប់រំ និងអនុវត្តដោយសន្តិវិធី ដោយផ្តោតលើការពង្រឹងការគ្រប់គ្រងទំហំផ្លូវ និងធានាឱ្យចរាចរណ៍មិនមានការកកស្ទះ៕ អត្ថបទ សំណាង
-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


