ព័ត៌មានអន្ដរជាតិ
ការលក់ទង់ជាតិកាណាដាហក់ឡើង ជុំវិញភាពតានតឹងជាមួយអាមេរិក
ក្រុមហ៊ុនផលិតទង់ជាតិកាណាដា Flags Unlimited បានរាយការណ៍ថា ការលក់ទង់ជាតិរបស់ខ្លួនបានកើនឡើងទ្វេដងធៀបនឹងឆ្នាំមុន ចំពេលដែលភាពតានតឹងជាមួយសហរដ្ឋអាមេរិក បានជំរុញឱ្យរលកស្នេហាជាតិពុះកញ្ជ្រោលឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីសប្ដាហ៍មុន។

កំណើននៃការលក់ស្ទុះឡើងមុនទិវាទង់ជាតិកាណាដានៅថ្ងៃទី ១៥ ខែកុម្ភៈ ដែលជាការប្រារព្ធខួបទី ៦០ ឆ្នាំ នៃទង់ជាតិបច្ចុប្បន្នរបស់ប្រទេស។ សហម្ចាស់កម្មសិទ្ធិក្រុមហ៊ុន Flags Unlimited លោក Matt Skipp បានផ្សារភ្ជាប់កំណើនទៅនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូ ណាល់ ត្រាំ លើអធិបតេយ្យភាពរបស់កាណាដា។
លោក Skipp បានលើកឡើងថា៖ «វាគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងបរិយាកាសនយោបាយ ដោយជនជាតិកាណាដាបានប្រមូលផ្តុំគ្នានៅពីក្រោយទង់ជាតិរបស់ខ្លួនជានិមិត្តរូបនៃការរួបរួមគ្នា»។
សារព័ត៌មានក្នុងស្រុក CBC បានផ្សាយថា ក្រុមហ៊ុនផលិតទង់ជាតិផ្សេងទៀត ដូចជា ក្រុមហ៊ុន Flying Colours International ក៏ឃើញពីកំណើននៃការលក់ទង់ជាតិកាណាដាផងដែរ។

គួរគូសបញ្ជាក់ថា ចំពេលដែលភាពតានតឹងកើនឡើង អ្នកនយោបាយកាណាដាបានអំពាវនាវឱ្យពលរដ្ឋខ្លួនដាក់បង្ហាញទង់ជាតិនៅចុងសប្តាហ៍មុន ដើម្បីបង្ហាញពីការរួបរួម និងមោទនភាពជាតិកាណាដា។
កន្លងមក មានសេចក្ដីរាយការណ៍ថា ប្រជាជនកាណាដាបានលុបចោលការធ្វើដំណើរកំសាន្តទៅសហរដ្ឋអាមេរិក ធ្វើពហិការចំពោះគ្រឿងស្រវឹង និងផលិតផលផ្សេងៗរបស់អាមេរិក ហើយថែមទាំងបានស្រែកហ៊ោចំអកក្នុងព្រឹត្តិការណ៍កីឡាជាច្រើន បន្ទាប់ពីលោក ត្រាំ បានប្រកាសពន្ធ ២៥ ភាគរយ លើគ្រប់មុនទំនិញ និង ១០ ភាគរយ លើប្រេងកាត របស់កាណាដា នៅថ្ងៃទី៣ កុម្ភៈ ប៉ុន្តែក្រោយមកប្រកាសពន្យារពេល ៣០ ថ្ងៃចិន។
ក្រៅពីនេះ ក៏មានសេចក្ដីរាយការណ៍ផងដែរថា លោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ បានប្រាប់មេដឹកនាំអាជីវកម្មក្នុងស្រុក ថាលោក ត្រាំ «ពិតជានិយាយមែន» ជុំវិញការចង់ឱ្យកាណាដាក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក ដោយសារតែកាណាដាមានធនធានធម្មជាតិដ៏សម្បូរបែប៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


