នយោបាយ
ក្នុងរយៈពេល៣ខែប្រធានរដ្ឋសភាជួបភ្ញៀវបរទេស១៩លើកជំរុញវិស័យការទូតសភា
រដ្ឋសភាកម្ពុជាបានចេញសេចក្ដីជូនដំណឹងពីបិទសម័យប្រជុំសភានៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានបង្ហាញពីការងាររបស់សភាក្នុងរយៈពេល៣ខែកន្លងមកនេះ ក្នុងនោះចំពោះកិច្ចការទូតសភាថ្នាក់ដឹកនាំសភាបានជួបភ្ញៀវទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីមិនតិចជាង៥០លើកនោះទេ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១៩ ខែកុម្ភ អគ្គលេខាធិការរដ្ឋសភាលោក ឡេង ប៉េងឡុង បានឱ្យដឹងថាក្នុងរយៈពេល៣ខែមកនេះថ្នាក់ដឹកនាំសភា គណៈកម្មការនានា ព្រមទាំងសមាជិកសភា បានជួបសវនាការជាមួយសភានានា និងឯកអគ្គរដ្ឋទូត រាជទូតប្រទេសជាមិត្តបានចំនួន៤១លើក ក្នុងនោះប្រធានរដ្ឋសភា សម្ដេចសភាធិការធិបតី ឃួន សុដារី បានទទួលជួបភ្ញៀវចំនួន១៩លើក អនុប្រធានទី១ លោក ជៀម យៀប ទទួលជួបភ្ញៀវ១លើក ខណៈប្រតិភូជាន់ខ្ពស់ប្រទេស២ដែលជួបថ្នាក់ដឹកនាំសភាត្រូវបានកត់សម្គាល់ក្នុងសេចក្ដីជូនដំណឹងនេះគឺ ប្រតិភូជាន់ខ្ពស់មកពីប្រទេសវៀតណាម និងប្រតិភូជាន់ខ្ពស់មកពីប្រទេសម៉ាឡេស៊ី។

ប្រធានសភាសាធារណរដ្ឋវៀតណាមលោក ជិន ថាញ់មិន (Tran Thanh Man) បានធ្វើដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ និងប្រធានសភាប្រទេសម៉ាឡេស៊ីតាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) បានធ្វើទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។

ដោយឡែកក្នុងក្របខណ្ឌពហុភាគីថ្នាក់ដឹកនាំ និងសមាជិកសភាបានចូលរួមសន្នីសិទ សិក្ខាសាលា កិច្ចប្រជុំនានានៃអន្តរសភាបាន១៧លើក ក្នុងនោះសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្ដិភាព (IPTP) ដែលសភាកម្ពុជាធ្វើជាសហប្រធានក៏ត្រូវបានកត់សម្គាល់ក្នុងសេចក្ដីជូនដំណឹងនេះផងដែរ។

គួរឱ្យដឹងផងដែរថា វិស័យការទូតសភាគឺជាកិច្ចការការបរទេសរបស់រដ្ឋសភា ក្នុងការចួលរួមចំណែកដល់ការពង្រឹង ពង្រីក និងកិច្ចការទំនាក់ទំនងចំណងមិត្តភាព និងសហប្រតិបត្តិជាមួយសភា និងរដ្ឋាភិបាលប្រទេសនានា ដៃគូអភិវឌ្ឍន៍ និងអង្គទូតរបស់ប្រទេសនានា ព្រមទាំងពង្រីក និងលើកកម្ពស់តួនាទីរដ្ឋសភាកម្ពុជា ក្នុងវេទិកាអន្តរសភានានាផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន