ព័ត៌មានអន្ដរជាតិ
ចិន ចេញមុខនិយាយអំពីដំណោះស្រាយ អាមេរិក-រុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន
ទីបំផុតទីក្រុងប៉េកាំង បានចេញមុខនិយាយហើយ ពាក់ព័ន្ធដំណោះស្រាយរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន ដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ហើយថែមទាំងសន្យាផងដែរថា ចិន នឹងរួមចំណែកក្នុងន័យស្ថាបនាដល់កិច្ចចរចាសន្តិភាព។

ក្រោយបានជួបជាមួយសមភាគីរុស្ស៊ី Sergei Lavrov នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 ក្នុងទីក្រុង Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែកុម្ភៈឆ្នាំ២០២៥ លោក វ៉ាង ថ្លែងថា «ចិនគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព រួមទាំងការឯកភាពគ្នានាពេលថ្មីៗនេះដែលសម្រេចបានដោយសហរដ្ឋអាមេរិក និងរុស្ស៊ីផងដែរ ហើយសង្ឃឹមថា ភាគីពាក់ព័ន្ធអាចស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងយូរអង្វែង ដែលគិតគូរពីកង្វល់របស់គ្នាទៅវិញទៅមក។
លើសពីនេះ លោកបន្តថា «ចិនមានឆន្ទៈបន្តដើរតួនាទីស្ថាបនាក្នុងការដោះស្រាយវិបត្តិនយោបាយស្របតាមតម្រូវការរបស់ភាគីពាក់ព័ន្ធ និងគិតគូរពីកង្វល់របស់សហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសនៃពិភពលោកខាងត្បូង»។

លោក វ៉ាង លើកឡើងបែបនេះ បន្ទាប់ពីមន្ត្រីអាមេរិកនិងរុស្ស៊ី ជួបប្រជុំគ្នាក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការបញ្ចប់ជម្លោះនៅអ៊ុយក្រែន ទាំងគ្មានវត្តមានទីក្រុងកៀវ ទើបធ្វើឲ្យលោក ហ្សេលេនស្គី មិនពេញចិត្ត ហើយថែមទាំងបញ្ចេញវោហារស័ព្ទវាយប្រហារលោក ត្រាំ ថែមទៀតផង។
ហេតុដូច្នេះហើយ ទើបកិច្ចពិភាក្សានៅរាជធានីរីយ៉ាដនោះ ធ្វើឲ្យគេបារម្ភថា ទីក្រុងវ៉ាស៊ីនតោននិងមូស្គូអាចរៀបចំកិច្ចព្រមព្រៀងសន្តិភាព ជាមួយលក្ខខណ្ឌណាមួយដែលអំណោយផលដល់ភាគីរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ៖ ទំនាក់ទំនងអាមេរិក-ចិនគឺល្អខ្លាំង និងអាចធ្វើកិច្ចព្រៀមព្រៀងពាណិជ្ជកម្មថ្មី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


